រថយន្តក្រុង ជាង២០០គ្រឿងត្រៀមដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (៤ តុលា ២០១៨) ៖ ដើម្បីសម្រួល ដល់ការចំណាយ ក្នុងការធ្វើដំណើររបស់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មារិនី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ រថយន្ត ក្រុងចំនួន២១៥គ្រឿង ដឹកជញ្ជូនពលរដ្ឋ ទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

រថយន្តក្រុងសម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ៩៥គ្រឿង នឹងពីភ្នំពេញទៅតាម បណ្ដាខេត្ដនានាចំនួន ១២០គ្រឿង ដោយមិនបង់ប្រាក់ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ដែលនឹងចេញដំណើរពីរម៉ោង៥និង ៣០នាទីព្រឹក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ៕

Related Articles

Back to top button
Close
Close