អង្គការសង្គមស៊ីវិលជំរុញឲ្យអ្នកជិះម៉ូតូពីក្រោយពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី១៥ សីហា ២០១២នេះ អង្គការសង្គមស៊ីវិលខាងសុវត្ថិភាពចរាចរណ៍អន្តរជាតិបានចាប់ផ្តើមយុទ្ធនាការមួយ ជំរុញឱ្យមានការ ពាក់មួកសុវត្ថិភាព សម្រាប់អ្នកជិះម៉ូតូពីក្រោយក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកធ្វើ ដំណើរតាមមធ្យោបាយទោចក្រយានយន្ត។
ក្នុងយុទ្ធនាការដែលមានការចូលរួមពីសិស្សានុសិស្ស លោក គឹម បញ្ញានាយកប្រតិបត្តិអង្គការរបួសអាស៊ី (Injuries Asia) ប្រចាំ កម្ពុជាបានថ្លែងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាពិតជាមានចំនួនច្រើនគួរឱ្យព្រួយបារម្ភដែល ចាំបាច់ ត្រូវមានវិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ។
កម្ពុជាគ្រោងធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងមានការដាក់វិធាន និងទោសទណ្ឌធ្ងន់ធ្ងរជាងមុននឹងការផាកពិន័យឲ្យកាន់តែ ច្រើនជាងមុនផងដែរដើម្បីឱ្យអ្នកធ្វើ ចរាចរណ៍ទាំងឡាយគោរពច្បាប់នេះឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុន៕