ស្រ​វឹង​ស្រា​ ជិះ​ម៉ូតូ​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ផ្លូវ​ រង​របួស​ធ្ងន់ ​២​នាក់​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​២ និង៣០នាទីរំលងអធ្រាត្រ​ឈាន​ចូលថ្ងៃទី២ ខែមករា បុរស​២​នាក់ ស្រវឹង​ស្រាបាន​​ជិះ​ម៉ូតូ​​ទៅ​បុក​ក្បាល​ព្រួញ​ថ្ម​ពុះ​ចែក​ផ្លូវ បណ្តាល​ឲ្យ​ផ្លោង​ទៅ​បោក​នឹង​សញ្ញា​ព្រួញ​បង្ហាញ​ផ្លូវ​រង​របួស​ធ្ងន់​ទាំង២ នាក់ ស្ថិត​នៅចំណុចគល់ស្ពានស្ទឹង​មានជ័យ​ ខាងកើត តាមមហាវិថី​ព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរស​ ២​នាក់​ស្រវឹង​ស្រាហើយ​ជិះ​ម៉ូតូ​វ៉េវអាល់ហ្វា ពណ៌ខ្មៅ​ មួយគ្រឿង​តាម​មហាវិថីព្រះមុនីរ៉េត ពីកើត​ទៅ​លិច ខណៈមកដល់ចំណុច​ខាង​លើ​ស្រាប់​ តែ​ជិះទៅ បុកក្បាលព្រួញថ្មពុះ​ចែកផ្លូវ​ ធ្វើឲ្យបែកអស់បន្តិច រីឯអ្នកជិះម៉ូតូផ្លោងទៅ​បោកនឹង​ សញ្ញាព្រួញ បង្ហាញផ្លូវវេចស្លាកសញ្ញា និងបែកអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ​នៅលើទ្រូង​ពុះ​ ចែកផ្លូវនោះ បណ្តាល​ឲ្យ​រងរបួសធ្ងន់ទាំង​២នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ​មន្ទី​ រពេទ្យ មិត្តភាពខ្មែរសូវៀត ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក​នៅខណ្ឌ​ទួល​គោក ​៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close