មនុស្ស​ជាង​ដប់​នាក់ របួសធ្ងន់​ស្រាល បង្កដោយ​រថយន្ត​២​គ្រឿង

សារព័ត៌មាន​ Cambodia News/

កណ្តាល​ (២១ វិច្ឆិកា ២០១៧) ៖ មនុស្ស​ជាង​ដប់​នាក់ មាន​ទាំង​ទារក និង​ស្ត្រី បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្កដោយ​រថយន្ត​២​គ្រឿង កាលពី​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២៧-២៨​ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា រថយន្ត ១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8815 បានធ្វើ​ដំណើរ​លើ​​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​ខាង​លិចទៅ​កើត (​កំពង់សោម​-​ភ្នំពេញ​) លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​រថយន្ត​១​គ្រឿង​​ទៀត ម៉ាក​សាំង​យ៉ុង ប្រភេទ​ទេសចរណ៍ ១៥​កៅអី ពណ៌​ស ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​និង​ដាក់​មនុស្ស​១៥​នាក់​។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ​រត់គេចខ្លួន​បាត់​ហើយ​ជំនាញ​បាន​ប្រមូល​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

1

2

3

Related Articles

Back to top button
Close
Close