សាលា​រាជ​ធានី​ភ្នំពេញ ​មិន​អនុញ្ញាត ​ឲ្យ​លោក ​ម៉ម​ សូណង់​ដូ ​ធ្វើ​បាតុ​កម្ម​​

សារព័ត៌មាន​​ Cambodia News​/

FPM-08-03-14112ភ្នំពេញ (២៦ មិនា ២០១៤) ៖  យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខា ដោយអភិបាលរង រាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើ ជូនលោក ម៉ម សូណង់ដូ កាលពីថ្ងៃទី២៥ ខែមីនា បានឲ្យដឹងថា ដើម្បីបន្តបាននូវភាពស្ងប់ស្ងៀម ក្នុងការ ធានាបានជីវភាពជាប្រក្រតី ក៏ដូចជារបៀបរៀបរយសាធារណៈល្អ ជូនប្រជាពលរដ្ឋ សាលារាជធានី មិន អនុញ្ញាត ឲ្យប្រធានវិទ្យុសំបុកឃ្មុំ មានការជួបជុំគ្នា ធ្វើបាតុកម្ម នៅលើទីលានប្រជាធិបតេយ្យ និងការដង្ហែ ក្បួនទៅក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនាទេ ។

លិខិតខាងលើបន្តថា ក្នុងករណីមានការជួបជុំ និងដង្ហែក្បួនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និង របៀបរៀបរយសាធារណៈ ព្រមទាំងមានការប៉ះទង្គិចណាមួយកើតឡើង លោកប្រធានវិទ្យុ ត្រូវទទួលខុស ត្រូវទាំងស្រុង ចំពោះមុខច្បាប់ជាធរមាន ៕

Related Articles

Back to top button
Close
Close