ប្រធាន ស.ស.យ.ក​ នឹងចុះសួរសុខទុក្ខ សមាជិក សមាជីការ ២ខេត្ត ចាប់ពីថ្ងៃទី១៧-២០

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ មករា ២០១៩) ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មករា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័​ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងដឹកនាំបេសកកម្ម ចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិការ ស.ស.យ.ក នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ​។

យោងតាមសេចក្តីជូនដំណឹង របស់ ស.ស.យ.ក ស្តីពីបេសកកម្មតាមបណ្តារាជធានី-ខេត្ត របស់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា បេសកកម្មនេះ ជាផ្នែកមួយ នៃបេសកកម្ម ចុះតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដែលមានគោលបំណង ដូចខាងក្រោម៖

១. ជួបសំណេះសំណាល ជាមួយសមាជិក សមាជីការ និងថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង នាពេលកន្លងមក
២. បង្កើនភាពជិតស្និទ្ធ និងស្វែងយល់បន្ថែម នូវតម្រូវការជាក់ស្តែង ពីគ្នាទៅវិញទៅមក
៣. ពង្រឹងប្រសិទ្ធភាពការងារ ស.ស.យ.ក ឲ្យកាន់តែមានប្រសិទ្ធភាព៕

Related Articles

Back to top button
Close
Close