លោក ជា វណ្ណារិទ្ធ ស្ទុះចេញពីឡាន ទៅជួយ សម្រួលចរាចរណ៍

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ កក្កដា ២០១៥) ៖ តារាសម្តែង និងជាពិធីករ លោក ជា វណ្ណារិទ្ធ ត្រូវបានអ្នកលេងហ្វេសប៊ុក ​សរសើរ ពីទឹកចិត្ត របស់គាត់ ជួយសម្រួលចរាចរណ៍តាមដងផ្លូវ។

កាលពីថ្មីៗនេះ  អ្នកគាំទ្រជាច្រើននាក់ បានភ្ញាក់ផ្អើលនៅពេលឃើញ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករ ដ៏ឆ្នើម ទៅជួយសម្រួលចរាចរណ៍ ដែលកំពុងកកស្ទះយ៉ាងខ្លាំង។

ក្នុងនោះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបរបស់គាត់ ដោយនាងបានឃើញទិដ្ឋភាព ដ៏ល្អនេះផ្ទាល់នឹងភ្នែក ហើយបានសរសេរថា “គាត់ខំប្រឹងមក ជួយសម្រួលចរាចរណ៏ …Idol nhom សុំទោស ចំពោះការ លួចថត ដោយមិនបាន សុំការអនុញ្ញាត ” 

ចំពោះសកម្មភាពដ៏ប្រសើរនេះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ចែកចាយ រូបថត តៗគ្នា និងកោតសរសើរថា នេះបានចំ ជាតារាម្នាក់ ដ៏គំរូពិតមែន ដែលស្ទុះចុះពីឡាន ទៅជួយសម្រួលចរាចរណ៍ផ្លូវបែបនេះ៕

3

 

Related Articles

Back to top button
Close
Close