សម្តេចតេជោ ៖ ថ្ងៃនេះ​ជា​ថ្ងៃទី​៥​ហើយ ​ដែល​កម្ពុជា​មិន​មាន​អ្នក​ឆ្លងជំងឺ​កូវីដ១៩

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ May 12, 2022/

វ៉ាស៊ីនតោន ៖ ថ្លែងចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសថា នៅថ្ងៃនេះ ជាថ្ងៃទី៥ហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។

សម្ដេចតេជោ ហ៊ុន សែន ​បាន​ប្រកាសបែបនេះ​​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពល​រដ្ឋ​ខ្មែរ​រស់​នៅសហរដ្ឋអាមេរិក និងកាដាណា ប្រមាណជាង២ពាន់នាក់ គ្រា​ដែល​សម្ដេច​អញ្ជើញ​ទៅ​បំពេញ​បេសក​កម្មនៅទីនោះ។

សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​​ថា «​ថ្ងៃនេះ​កម្ពុជា​ទទួល​បាន​លទ្ធផល​សូន្យ​កូវីដ១៩ ដែលជាថ្ងៃទី៥ហើយ»។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៨៤នាក់, ស្លាប់​សរុប​ចំនួន ៣,០៥៦នាក់៕

Related Articles

Back to top button
Close
Close