ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់គ្នា​មក​ដេក​ផ្ទះសំណាក់​ ត្រូវខាង​ប្រុសភ្ជង់ប្លន់យក​អស់ពីខ្លួន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ​(២ មករា ២០១៩) ៖  ជនសង្ស័យ​ម្នាក់​បាន​ស្គាល់​នារី​ស្រស់ស្អាត​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​ឆាត​ចុះ​ឆាត​ឡើង​លួ​ងលោម​ជនរងគ្រោះ​ ណាត់គ្នា​នៅ​ផ្ទះសំណាក់​បៃ​តង​​ស្រាប់តែ​នារី​រងគ្រោះ​មកដល់​បើកទ្វារ​ចូល​ស្រាប់​ជនសង្ស័យ​ច្របាច់ក រួច​ដក​កាំ​ផ្ជ​ង់ ប្លន់​យក​គ្រឿងអលង្ការ​ទូរ​សព្ទ័ ​និង​លុយ​មួយចំនួន​សរុប​ជា​ទឹកប្រាក់​អស់​ជាង​៣​ពាន់​ដុល្លារ​​រួច​គេចខ្លួនបាត់​​។​

ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង៦​ល្ងាច ​ថ្ងៃទី១ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង ផ្ទះសំណាក់​បៃតង ស្ថិតនៅ​ភូមិអ័​រ​គី​ដេ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​សម្តី​សមត្ថកិច្ច​បាន​ឲ្យ​ថា​ នារី​រងគ្រោះ​ឈ្មោះ ហួន សុភា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់ online ស្នាក់នៅ ផ្ទះជួល សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចំណែក​ជនសង្ស័យ ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​កង​រាជ​អា​វុ​ត្ថ​ខណ្ឌ​សែន​សុខ ​នាំខ្លួន​និង​ដាក់ពាក្យ​បណ្ដឹង​និង​សួរនាំ​បន្ត​ ​ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​និង​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​

Related Articles

Back to top button
Close
Close