កូនប្រុស កាប់ឪពុកបង្កើត ២កាំបិតស្លាប់ភ្លាមៗ

សារព័ត៌មាន Cambodia News/

តាកែវ (០៦ កក្កដា ២០១៦) ៖ កាល​ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ម្សិល​មិញ​ កូនប្រុសម្នាក់ បានកាប់ឪពុកបង្កើតខ្លួនឯង នឹងកាំបិតត្រង៉ុកចំនួន២កាំបិត បណ្ដាល​ឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង​ ស្ថិតនៅភូមិចា ឃុំចា ស្រុកព្រែកកប្បាស ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលជាកូនបង្កើតរបស់ពជនរងគ្រោះ មានឈ្មោះ សេង ខេង អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ធ្លាប់​មាន​​​ជំងឺសរសៃប្រសាទចំនួន៤ឆ្នាំ មកហើយ រីឯសពជនរងគ្រោះ មានឈ្មោះ សេង សាង អាយុ៧២ឆ្នាំ។

ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចាន បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុកព្រែកកប្បាស ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់​ពី​ពិនិត្យ​ចប់​រួច​រាល់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Capture

 

Related Articles

Back to top button
Close
Close