បទបង្ហាញស្តីពីបញ្ហាព្រំដែនខ្មែរ-វៀតណាមរបស់លោកហ៊ុន សែនមានបកប្រែជាភាសាអង់គ្លេសបោះពុម្ពជាសៀវភៅ និងវីស៊ីឌី
ដោយ៖ ហេង នាង
Cambodia News
នៅព្រឹកថ្ងៃទី១៥ សីហា ២០១២នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានលើកឡើងនៅចំពោះមុខក្រុមនិស្សិតសកលវិទ្យាល័យ បៀលប្រាយប្រមាណជាង៥ពាន់នាក់ នៅឯមជ្ឈមណ្ឌលកំសាន្តកោះពេជ្រថា បទបង្ហាញរបស់លោកដែលមានរយៈ ពេលជាង ៥ម៉ោងស្តីពីបញ្ហាព្រំដែនខ្មែរ-វៀតណាមកាលពីថ្ងៃទី៩ សីហា នឹងមានបោះពុម្ពជាសៀវភៅ វីស៊ីឌី និងមានបកប្រែជាភាសាអង់គ្លេស ផងដែរ ។
លោក ហ៊ុន សែន បានលើកឡើងថា ការធ្វើបែបនេះគឺដើម្បីឆ្លើយតបចំពោះអ្នកដែលមានចម្ងល់ពីបញ្ហាព្រំដែន ហើយពួកគេអាច នឹងបើកមើលបាននៅចំណុចដែលគេឆ្ងល់ ។ លោកបានបន្ថែមថា ពួកគេគួរតែសម្លឹងមើលពីប្រវត្តិសាស្ត្រកម្ពុជាទាំងអតីតកាល និងថ្ងៃនេះ ជាជាងការពន្យល់ដែលពួកគេមិនចង់ស្ដាប់ ។
កាលពីថ្ងៃទី ៩ សីហា លោក ហ៊ុន សែន បានប្រើពេលប្រមាណ៥ម៉ោងកន្លះនៅក្នុងសភា ដើម្បីបកស្រាយពីបញ្ហាព្រំដែនខ្មែរ-វៀតណាមដែលចោទសូរដោយក្រុមតំណាងរាស្ត្របក្សប្រឆាំង។ ពួកអ្នកតាមដានបាននិយាយថា ភាគច្រើននៃការចំណាយពេល វេលាយ៉ាងសន្ធឹករបស់លោក ហ៊ុន សែន គឺអត្ថាធិប្បាយ រឿងរ៉ាវក្រៅផ្លូវការខុសគោលដៅ៕