លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ប្រកាសមុន​កាលកំណត់​

សារព័ត៌មាន​ Cambodia News/

រាជ​ធានី​ភ្នំពេញ (៦ កញ្ញា ២០១៨) ៖ ​ក្រោយពី​ចូលរួម​ពិធី​អបអរ​និស្សិត ២១ នាក់ ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អង់គ្លេស កាលពី​ថ្ងៃ​ទី​៤ កញ្ញា​ម្សិលមិញ រ​ដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អោយដឹងថា ​ក្រសួង​គ្រោង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី០៩ ខែ​កញ្ញាខាង​មុខ​នេះ​។

ពោល គឺ​មុន​កាលកំណត់​ដែល​កាលពីមុន គឺ​កំណត់​យក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​។​ ឯកឧត្តម ហង់ ជួនណា​រ៉ុង ថ្លែងប្រាប់​អ្នកសារព័ត៌មាន។

ឯកឧត្តម ហង់ ជួនណា​រ៉ុង បាន​ថ្លែ​អោយ​​ គណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ កំពុងតែ​បំពេញភារកិច្ច ស្រង់​-​បូក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម្រាប់​ឆ្នាំ​២០១៨​នេះ មិន​ទាន់បាន​បញ្ចប់​នៅឡើយ តែ​អាច​នឹង​អាច​ប្រកាស​លទ្ធផល​ប្រឡង​មុន​ការកំណត់ ពោល ​គឺ​នៅ​ថ្ងៃ​ទី​៩ និង​១០ ខែ​កញ្ញា​វិញ បើ​សិន​ជា​ការ​បូកសរុប​ពិន្ទុ​នេះ លឿន​ជាង​ការ​គ្រោងទុក​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ចូលរួម​ពិធី​អបអរ​និស្សិត ២១ នាក់ ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អង់គ្លេស កាលពី​ថ្ងៃ​ទី​៤ កញ្ញា​ម្សិលមិញ​នេះ ឯកឧត្តម ហង់ ជួនណា​រ៉ុ​រដ្ឋមន្ត្រី​អប់រំ និង​កីឡា​ បានបញ្ជាក់​ដោយមាន​ជំនឿ​ជឿជាក់ថា​ចំនួន​សិស្ស​ដែល​បាន​ចូលរួម​ប្រឡង​មធ្យមសិក្សា​ឆ្នាំនេះ​នឹង​ទទួល​បាន​និទ្ទេស A ជាច្រើន​ជាង​មុន ដោយ​កាលពី​ឆ្នាំមុន​មាន​ត្រឹមតែ​៤២៤​នាក់​៕

Related Articles

Back to top button
Close
Close