តំណាងប្រទេសចំនួន០៦ វាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជា
រាជធានីភ្នំពេញ (៣១ កក្កដា ២០១៨) ៖ តំណាងប្រទេសទាំង០៦ ដែលជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា ប្រទេសទាំង០៦នោះរួមមាន ៖ ប្រទេសម៉ាឡេស៊ី, ប្រទេសរុស្ស៊ី, ប្រទេសឡាវ, ប្រទេសឥណ្ឌា, ប្រទេសថៃ និងប្រទេសវៀតណាម៕ ប្រភពពី ៖ គ.ជ.ប