ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​សង្ស័យ​២​នា​ក់​ឆក់​កា​បូប​យក​អស់​ប្រាក់​១លាន​រៀល​និង​មាស១​ជី​ទៅ​បាត់​

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២១ វិច្ឆិកា ២០១២នេះ ស្រ្តីម្នាក់ត្រូវបានជនសង្ស័យពីរនាក់ឆក់កាបូបយកទៅបាត់ ខណៈស្រ្តីរូបនេះ កំពុងជិះម៉ូតូម្នាក់ឯង ហើយត្រូវ ជនសង្ស័យពីរនាក់ មកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយពីខ្លួនតែម្តង បណ្តាលឲ្យស្រ្តី រូបនោះដួលម៉ូតូរងរបួស រួចជនសង្ស័យឆក់យកកាបូបទៅបាត់ដោយសុវត្ថិភាព នៅជិតវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ ២ ក្នុងភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោមខណ្ឌមានជ័យ ។

ស្ត្រីរងគ្រោះដែលត្រូវជនសង្ស័យ២នាក់ឆក់កាបូប (រូប dap)

តាមប្រភព ពីកន្លែងហេតុ បានឲ្យដឹងថា ជនរងគ្រោះ ខាងលើ នេះមាន ឈ្មោះ លន់ សម្ផស្ស អាយុ ៣៥ ឆ្នាំ ជាចុងភៅ នៅមន្ទីរពេទ្យ ឯកជនមួយ ស្នាក់នៅ ម្តុំផ្សារក្រមួន ភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមាន ជ័យ និងជិះ ម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ។ ចំណែកជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូស្មាស់ ពណ៌ខ្មៅ ដែរ។

ស្រ្តីរងគ្រោះ បាននិយាយថាក្នុងកាបូបដែលចោរ យកទៅបាត់នោះ មានប្រាក់រៀលចំនួន ៨០ម៉ឺនរៀល និង ២០ដុល្លារ ព្រមទាំង ខ្សែក៣ជី និងខ្សែដៃ ចំនួន ២ជីទៀត ។ ស្រ្តីរងគ្រោះបន្តថា ចំពោះ លុយជិត ១លានរៀលនេះ ត្រូវយកទៅ បង់ឲ្យគេ ជាថ្លៃតុងទីន ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថាមុនពេល កើតហេតុគេ បានឃើញ ស្រ្តីរងគ្រោះ បានជិះម៉ូតូ មួយគ្រឿងម៉ាកស្មាស់វី ម្នាក់ឯង ក្នុងទិសដៅពី ត្បូងទៅជើង តាមបណ្តោយផ្លូវ ជាតិលេខ ២ ពេលជិះមកដល់ ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ពីរនាក់ជិះម៉ូតូមួយ គ្រឿងឌុបគ្នា មកក្បែរ ស្រ្តីរងគ្រោះរួច បានធ្វើសកម្មភាព ឆក់យកកាបូប ស្ពាយពីខ្លួនស្រ្តីរងគ្រោះ ដែលបណ្តាលឲ្យ ស្រ្តីរងគ្រោះដួល ប្រកាច់ប្រកិន ពេញផ្លូវ ចំណែកជនសង្ស័យ បានយកកាបូបរត់គេច ខ្លួនបាត់ដោយ សុវត្ថិភាពតែម្តង ។ ក្រោយពីកើតហេតុ ស្រ្តីរងគ្រោះត្រូវបាន សាច់ញាតិ មកដឹក យកទៅ មន្ទីរពេទ្យតាខ្មៅ ដើម្បីព្យាបាលរបួស ៕

ដោយ៖ភារុណ

Related Articles

Back to top button
Close
Close