ក្មេង​ស្ទាវ​ពីរ​ក្រុម ​វាយ​គ្នា​ដណ្តើម​ ស្រីស្នេហ៍​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៦ សីហា ២០១៤) ៖ ក្មេងស្ទាវពីរក្រុម ប្រហែលជាង១០ នាក់ បានបង្កហិង្សា វាយគ្នាទៅវិញ ទៅមក នៅ​ក្នុង​ភោជ​នីយដ្ឋាន ខមហ្វតស្តារ ដណ្តើមស្រីគ្នាទាំងថ្ងៃ នៅម៉ោងប្រមាណ៣ និង១០ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នេះ ស្ថិតនៅ មុខសាលាច្បាប់ បឹង​ត្របែក ផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា ខណៈនគរបាលមូលដ្ឋានមកដល់ ភោជនីដ្ឋាន ខមហ្វតស្តារ នេះភ្លាម ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុមនេះ បាននាំគ្នាជិះគេចខ្លួនបាត់អស់ ហើយពុំត្រូវបានឃាត់ខ្លួន សូម្បីតែម្នាក់។

សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រុមក្មេងស្ទាវដែលបានបង្កហិង្សា ដណ្តើមស្រីគ្នានៅក្នុង ភោជនីយដ្ឋាន ខម​ហ្វត​ស្តា​រនេះ ម្ខាងៗ មានគ្នីគ្នាពី៦នាក់ ទៅ១០ នាក់។

ប្រជាពលរដ្ឋនៅជិតភោជនីយដ្ឋាន ខមហ្វតស្តារ នេះបានឲ្យដឹងថា ទីតាំងភោជនីយដ្ឋាន ខមហ្វតស្តារនេះ ប្រៀប ដូច ជា​ក្លឹប​អីញ្ចឹង​ បានបើកអាជីវកម្ម ទំាងយប់ ទាំងថ្ងៃ ហើយកន្លែងនេះក៏ឧស្សាហ៍កើតរឿងរ៉ាវ វាយតប់ របស់ ក្រុមក្មេងៗស្ទាវផងដែរ ៕

Lay-323

 

Related Articles

Back to top button
Close
Close