​គ.ជ.ប ​ទទួល​ស្គាល់​ គណបក្ស​សង្គ្រោះ​ជាតិ ​ជា​ផ្លូវ​ការ​

Cambodia News

ភ្នំពេញ៖ ឆ្នាំ២០១៣នោះ នៅព្រឹកថ្ងៃទី១៦ ឧសភានេះ គ.ជ.ប បានទទួលស្គាល់ ជាផ្លូវការហើយ អំពីការចុះបញ្ជីគណបក្ស នយោ​បាយ​ឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ បោះ​ឆ្នោត​ ​បន្ទាប់ពីគណបក្ស សង្រ្គោះជាតិ បានដាក់លិខិត កែ​តម្រូវ​នៅ​គណៈ​កម្មា​ធិការជាតិ រៀប​ចំការ​បោះឆ្នោត (គ.ជ.ប ) កាលពីល្ងាច ថ្ងៃទី១៥ ខែឧសភា។

imagesអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានមានប្រសាសន៍​ថា​ «នៅព្រឹក ថ្ងៃទី១៦នេះ ក្រុម​ការ​ងារ​បាន ត្រួតពិនិត្យមើលនូវឯកសារ គណ​បក្ស​សង្រ្គោះជាតិ គឺ​ត្រឹម​ត្រូវ​គ្រប់​ជ្រុង​ជ្រោយ ហើយ ក៏បានទទួលស្គាល់ ជាផ្លូវការហើយ»។

គ.ជ.ប បានទទួលពាក្យ សុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និង​បញ្ជីបេក្ខជន ឈរឈ្មោះ បោះឆ្នោត សរុបទាំងអស់ ៨​គណបក្សសម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ ។ក្នុងនោះ គ.ជ.ប បាន​ទទួល​ស្គាល់​ចំនួន៦រួម ទាំង​គណបក្សសង្គ្រោះជាតិផងដែរ។

គណបក្សទាំង៨នោះរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្ស សញ្ជាតិ​កម្ពុជា,​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច, គណបក្សសម្ព័ន្ធ ដើម្បី​ប្រជា​ធិប​តេយ្យ, គណបក្ស​សាធារណ​រដ្ឋ ប្រជាធិបតេយ្យ, គណបក្ស​សង្គ្រោះជាតិ , គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍ ៕

Related Articles

Back to top button
Close
Close