ឌីជេ អាលីយ៉ា ទទួលមរណភាពហើយដោយសារជំងឺរលាកទងសួត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ឌីជេ អាលីយ៉ា បានទទួលមរណភាពនៅវេលាម៉ោង៥ និង២២នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីតតាំងជាមួយជំងឺរលាកទងសួតធ្ងន់ធ្ងរ។ សពឌីជេរ អាលីយ៉ា ត្រូវយកទៅតម្កល់នៅវត្តទួលអស់លោក ។
តាមព័ត៌មានទទួលបាន ឌីជេ អាលីយ៉ា មានជំងឺរលាកទងសួតធ្ងន់ធ្ងរ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ គ្មានអ្នកមើលថែថែមទាំងគ្មានលុយទិញបាយហូបទៅទៀត រហូតដល់ថ្ងៃស្លាប់ ។ មុនពេលធ្លាក់ខ្លួនឈឺរហូតចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់គួរឲ្យអាសូរ អាលីយ៉ា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែ៕