ក្រសួងនឹងហៅតារាសម្តែង និងអ្នកដឹកនាំ មកធ្វើការអប់រឿងថតបទចម្រៀងស្រើបស្រាលខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្រសួងត្រៀមអញ្ជើញទាំងសិល្បករ និងផលិតករនៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឲ្យបញ្ចប់ការសម្តែងបទចម្រៀងបែបស្រើបស្រាយ ក្នុងឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែលបង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំច្ចៃមាត់ពីសំណាក់មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា
ប្រភពពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា សំណើរនៃការក្រុមការងារបានធ្វើរួចរាល់ហើយគឺនៅតែការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។
ប្រភពបញ្ជាក់ថា ប្រសិនបើសំណើរនេះទទួលបានការឯកភាព នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកអំពីការផលិតបែបសិល្បៈនោះ។
ប្រភពលើកឡើងថាការព្រមាននេះក៏ជាគំរូដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃ ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេនី ក្វាន់កន្លងមកនោះទេ។
រូបភាពនៃឈុតឆាកស្រើបស្រាលពីបទចម្រៀង”ស្រីមុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករផលិតកម្ម សាស្តាបានធ្វើឲ្យលេចចេញការរិះគន់ ខ្លាំងរហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែ ឈុតឆាកជាច្រើនបង្ហាពីការឱបថើប លូលស្ទាប ស្ទើគ្មានសលើសលើរូបរាងកាយ៕