រតនៈ ពិសី លេងស្ទីល គ្រវែងអាវក្នុងចោល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ មិនា ២០១៨) ៖ ប្រិយមិត្តពិតជាធ្លាប់បានដឹងច្បាស់រួមមកហើយថាកញ្ញា រតនៈ ពិសី គឺជាតារាសម្តែង និងជាតារាចម្រៀងស្រីមួយដួង ដែលមានភាពស៊ិចស៊ី ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ប្រុសស្រីជាច្រើននាក់យ៉ាងខ្លាំង។

ហើយទោះបីជាមួយរយៈពេលកន្លងមកនេះ កញ្ញា រតនៈ ពិសី ហាក់ដូចជាស្ងប់ស្ងាត់នៅក្នុងវិស័យសិល្បៈបន្តិចមែន ប៉ុន្តែនាងក៏នៅតែទទួលបាននូវការគាំទ្រពីមិត្តៗ យុវវ័យ​ទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន។

ជាក់ស្តែង កាលពីយប់មិញនេះ កញ្ញា រតនៈ ពិសី បានបង្ហោះវីដេអូ Cover បទចម្រៀង អាវជជុះ របស់តារាចម្រៀង យូរី ជាមួយនឹងការបញ្ចេញក្បាច់រាំ ក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ីបញ្ចេញដើមទ្រូងមិនស្ទើរទេ។ ជាពិសេស នាងក៏បានបង្ហាញ អាវក្នុងរបស់នាង ដែលកាន់តែធ្វើឲ្យ អ្នកមើល ស្ទើរតែ ឈាមច្រមុះទៅហើយ៕

 

Related Articles

Back to top button
Close
Close