លីលី ​ត្រៀម​ចេញ​ទៅ​សម្តែង​ នៅ​អូស្ត្រា​លី​លើក​ដំបូង​

សារព័ត៌មាន​ Cambodia News/

PISETH-0129ភ្នំពេញ (២៨ មិនា ២០១៤) ៖ ស្រី​ស្អាត​រូប​ស្រស់​ កំពុងតែមានប្រជាប្រិយភាព ក្នុ​ង​កា​រ​ថ​ត​​ឈុ​ត​​ខា​រ៉ា​អូ​ខេ កញ្ញា លីលី បាន​បង្ហើប​ឲ្យ​ដឹង​​ថា នាង នឹង​ចេញ​ទៅស​ម្តែ​ង​នៅ​ក្រៅ​ប្រទេស​ ក្នុង​ពេ​ល​ឆា​ប់​ៗ​ ​ខាងមុខនេះ ដោយ​ការចេញទៅ សម្តែងនៅអូស្ត្រាលី  ហើយ​នេះ​ជាឱកា​ស​លើ​កដំបូង សម្រាប់​​នា​​ង​ក្នុ​ង​អំ​​ឡុ​ង​ ​ពេ​ល​នា​​ង​ប្រ​ឡូ​ក​ក្នុង​​សិ​ល្បៈ​ ​។​

តារារូបស្រស់វ័យក្មេង សាច់សរម៉ដ្ឋរលោង កញ្ញា លីលី បានប្រាប់ឲ្យដឹងថា នៅ​ក្នុង​រ​យៈ​ពេ​ល​ប៉ុ​​ន្មានឆ្នាំ​ ខែ​ចុង​ក្រោយនេះ​ សន្ទុះកា​រងា​ររបស់​នា​ង ​មានភា​ព​រីកច​ម្រើន​ច្រើនទ្វេ​ដងខុសពី​មុ​ន។ ​នៅក្នុ​ងពេលខ្លី​ៗខា​ង​មុខ​នេះ ​នា​ងក៏​ត្រៀម​ខ្លួនចេញទៅ​ សម្តែង​នៅអូ​ស្ត្រាលី ដោយ​រួ​ម​ដំ​ណើ​រ​ជា​មួ​យ​​ ​អ្នក​សិ​ល្បៈ​មួ​យចំនួន ។​

កញ្ញា លីលី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នេះជាលើកទី១ហើយ ដែលនាងមានឱកាស បានចេញទៅសម្តែង នៅអូស្ត្រាលី ព្រោះថា កន្លងមកនាងមិនដែល ទទួលយកការអញ្ជើញពី Sponsor ណាមួយទេ ដោយសារតែនាងមិនមានភាពក្លាហាន ក្នុងការចេញទៅឆ្ងាយ ហើយ​គ្រួសារ​ក៏មិនហ៊ានឲ្យនាងចេញទៅឆ្ងាយ រយៈពេលយូររាប់ខែដែរ ។

ស្រីស្អាតរាងខ្ពស់ស្រឡះ ស្រឡូនតូចច្រឡឹងរូបនេះ បានប្រាប់ទៀតថា “​ឯ​ក​សា​រ​ខ្ញុំបា​ន​​រៀប​ចំ​រួ​ច​រា​ល់​អ​ស់​ហើ​យ​ ​ដោ​យកា​រ​ចេ​ញ​ទៅស​ម្តែ​ង​នេះ​ ​។ ​តែនៅ​មិ​ន​ទា​ន់​ដឹ​ង​ច្បា​ស់នៅ​​ឡើយ​ទេ​ថា​ ​ចេ​ញ​ទៅ​ថ្ងៃ​ណា​ប្រា​​ក​ដ​ទេ​។

លីលី បង្ហើបឲ្យដឹង​ថា ​កា​រ​ចេ​ញ​ទៅ​នេះ​ ​ទំ​ន​ង​ជា​រួមដំណើរជាមួយ នាយក្រិន ,អ្នកនាង សំ ប៉ូលីដា​ រួ​​ម​ជា​មួយ​តារា​មួយ​ចំនួន​ទៀត​ ។ ខ្ញុំសង្ឃឹមថា ការចេញទៅសម្តែងលើកនេះ អាច​ធ្វើ​ឲ្យខ្ញុំ​មា​ន​ឱកាស ទទួលបានបទពិសោធន៍ និង​ការ​គាំទ្​រកា​ន់​តែ​ច្រើន​ ថែមមួយកម្រិតទៀត “៕

1456789lyly42

Related Articles

Back to top button
Close
Close