សម្តេចតេជោ ៖ កម្ពុជាគ្មានការប្រែប្រួលការបោះឆ្នោតជាតិឡើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មិនា ២០១៨) ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាអាណត្តិទី៦ សម្រាប់កម្ពុជា គ្មានការប្រកាសពន្យារនោះទេ ខណៈប្រទេសខ្លះមានការពន្យារការបោះឆ្នោត ។
ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនេះ មិនត្រូវបានអាក់ខាននោះទេ ហើយប្រជាធិបតេយ្យត្រូវមាននីតិរដ្ឋ មិនត្រូវឲ្យប្រជាធិបតេយ្យ ក្លាយជាអនាធិបតេយ្យនោះទេ៕