គ្រោះ​ថ្នាក់​​ចរាចរណ៍​​ម្សិល​មិញ​​ស្លាប់ ​មនុស្ស​​៧​នាក់ ​និង​​របួស ​៩​​នាក់​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​៖​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៨​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ របួសធ្ងន់​៤​នាក់ និង​របួសស្រាល​៥​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១២ លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យានយន្ដ សរុប​ចំនួន​១៩​គ្រឿង រួមមាន​ម៉ូតូ ចំនួន​១០​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​២​គ្រឿង​, រថយន្ដ​ធុន​ធំ​៦​គ្រឿង និង​កង​១​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​៦​លើក​, ស្រវឹង​១​លើក​, មិន​ប្រកាន់​ស្ដាំ​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​, ប្រជែង​១​លើក និង​កត្តា​យានយន្ដ​១​លើក​។​

​គួរបញ្ជាក់​ថា​រយៈ​១១​ថ្ងៃ​ចាប់ពី​ថ្ងៃទី ០១​ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៣៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៩​នាក់ រងរបួស​ធ្ងន់​ចំនួន​១២៧ នាក់ និង​រងរបួស​ស្រាល​ចំនួន ៦៩​នាក់​៕

1

 

Related Articles

Back to top button
Close
Close