ស្ពានអាកាសផ្សារដីហ៊ុយនឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នមុនចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ២៦ មិនា ២០១៨) ៖ ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងផ្លូវហាណូយ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ។
សូមជម្រាបថា បច្ចុប្បន្ននេះ ការស្ថាបនាស្ពានអាកាសស្តុបផ្សាយដីហ៊ុយ ដែលមានប្រវែង៦០៥ ម៉ែត្រ និងទទឹងប្រវែង១៦,៥ ម៉ែត្រ ក្រោមគម្រោងហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន សម្រេចបានរហូតដល់៨៥ ភាគរយហើយ៕