សម្តេចតេជោ ៖ «បើអ្នកណាធ្វើបាតុកម្មប្រឆាំងខ្ញុំជាអ្នកស្នេហាជាតិ តែបើអ្នកណាស្វាគមន៍ខ្ញុំ អ្នកនោះគឺជាក្បត់ជាតិ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ មិនា ២០១៨) ៖ ​ក្រោយពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្ត្រាលី នៅថ្ងៃទី១៦ ខែមីនា នេះ រួចហើយ សម្តេចតេជោ ត្រូវបានស្វាគមន៍យ៉ាងគ្រឹកគគ្រេង និងកក់ក្តៅបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរមកពីប្រទេសណូវ៉ែលហ្សេឡង់  ដែលបង្ហាញពីក្តីគោរពស្រឡាញ់ និងគាំទ្រយ៉ាងខ្លាំងបំផុតពីសំណាក់បងប្អូនខ្មែររស់នៅក្នុងប្រទេសទាំងពីរនេះ។

ក្នុងដំណើរមកទស្សនៈកិច្ចរបស់សម្ដេចមកកាន់ប្រទេសអូស្រ្តាលី ​មានការចោទប្រកាន់ខ្មែរគ្នាឯង ដែលបានសម្តែងការគាំទ្រចំពោះវត្តមានរបស់សម្តេចនៅក្នុងប្រទេសអូស្ត្រាលីថា ជាជនក្បត់ជាតិ។

សម្តេចតេជោបានមានប្រសាសន៍​ថា «បើអ្នកណាធ្វើបាតុកម្មប្រឆាំងខ្ញុំ អ្នកនោះជាអ្នកស្នេហាជាតិ តែបើអ្នកណាចូលមកស្វាគមន៍ខ្ញុំ អ្នកនោះ គឺជាអ្នកក្បត់ជាតិ ត្រូវបានលោក ហ៊ុន សែន ទិញ»។ ពេលនេះសម្ដេចតេជោ កំពុងតែជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងណូវ៉ែលសេឡង់ ប្រមាណជាង៨០០នាក់៕

 

 

Related Articles

Back to top button
Close
Close