ចិន​​នឹង​​ផ្ដល់​​រថ​ពាស​ដែក​​ច្រើន​​គ្រឿង​​ដល់​​​កម្ពុ​ជា​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៩ មករា ២០១៨) ៖ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​យោធា​នៃ​កងពលតូច​លេខ​៧០​ថា ក្រសួងការពារជាតិ​ចិន​បានសម្រេច​ផ្តល់​រថពាសដែក​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​រាប់សិប​គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​នៅ​អំឡុង​ខែមីនា​ខាងមុខនេះ ស្របពេល​ភាគី​ទាំងពីរ​ធ្វើ​សមយុទ្ធ​រួមគ្នា​ផងដែរ​នោះ​។​

​មន្ត្រី​ដដែល​បន្តថា កងពលតូច​លេខ​៧០​នឹង​ទទួលបាន​រថពាសដែក​រាប់សិប​គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៀត តាមរយៈ​ជំនួយឥតសំណង​របស់​មហាមិត្ត​ចិន​ទាំងនេះ​បញ្ជា​ក់នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​នោះ​។ ប្រភព​ដដែល​បញ្ជាក់ថា ជំនួយឥតសំណង​នេះ​មាន រថពាសដែក​រាប់សិប​គ្រឿង គ្រឿងចក្រ​កម្ទេច​គ្រាប់មីន និង​គ្រឿងចក្រ​ផ្សេងៗ​ទៀត​។

សូមបញ្ជាក់ថា យោធា​កម្ពុជា និង​ចិន​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ទ្រង់ទ្រាយ​ធំ​ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៨​ខាងមុខ​នេះហើយ​សមយុទ្ធ​នោះ​ភាគច្រើន​ផ្តោតទៅលើ​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះបន្ទាន់​ជាដើម​។ ភាគី​កម្ពុ​ជាមាន​កងទ័ព​ចូលរួម​ប្រមាណ​ជាង​ពីរ​រយ​នាក់ និង​ចិន​មាន​ប្រមាណ​ជិត​ពីរ​រយ​នាក់​៕

Related Articles

Back to top button
Close
Close