ចាប់ពីថ្ងៃទី២២ទៅ អាកាសធាតុនឹងកើនឡើងកម្តៅវិញក្នុងរង្វង់ពី២៣-២៤អង្សាសេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ ធ្នូ ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ធាតុអាកាសត្រជាក់ខ្លាំង នឹងគ្របដណ្តប់នៅកម្ពុជា ១ថ្ងៃទៀត គឺថ្ងៃទី២១ ខែធ្នូស្អែកនេះ។
ក្រសួងបានឲ្យដឹងទៀតថា បន្ទាប់ពីថ្ងៃទី២១ ខែធ្នូទៅ គឺអាកាសធាតុនឹងកើនឡើងកម្តៅមកវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងរង្វង់ពី២៣-២៤អង្សាសេ។ លើកលែងតែខេត្ត ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ពី១៩-២០អង្សាសេ៕