សម្ដេចតេជោ អញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ជាមួយគណបក្សនានា ជុំវិញពិភពលោក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ វិច្ឆិកា ២០១៧) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរបញ្ជាក់ ពីបញ្ហាសុខភាពរបស់សម្ដេច តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៧នេះថា “ខ្ញុំមានសុខភាពល្អធម្មតាទេ ទោះបីអាកាសធាតុនៅទីក្រុងប៉េកាំង ពេលនេះត្រជាក់ខ្លាំង ក្រោមសូន្យតែមិនមានបញ្ហាអ្វីនោះទេ ដោយសាររាល់បន្ទប់នៃកិច្ចប្រជុំទាំងអស់ គឺស្ថិតនៅក្នុងអាគារធំៗ ហើយមានម៉ាស៊ីនកម្តៅគ្រប់គ្រាន់” ។
សម្ដេចតេជោ បានបញ្ជាក់ពីការវិលត្រឡប់មកមាតុប្រទេសវិញថា “បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅថ្ងៃនេះ នៅថ្ងៃស្អែកខ្ញុំនឹងវិលត្រឡប់ ទៅកាន់កម្ពុជាវិញ គឺឆ្ពោះទៅទីក្រុងសៀមរាបតែម្តង ដើម្បីចូលរួមពិធីបួងសួង ចម្រើនសេចក្ដីសុខ ដល់ព្រះរាជាណាចក្រកម្ពុជាយើង ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ២-៣ធ្នូ។ សូមអញ្ជើញបងប្អូន ប្អូនប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ”៕