ព្រះករុណា ព្រះមហាក្សត្រ សរសើរវឌ្ឍនភាពកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ តុលា ២០១៧) ៖ ព្រះកុណា ព្រះមហាក្សត្រ បានមានបន្ទូលតាមរយៈព្រះរាជសារបើកសម័យប្រជុំរដ្ឋសភាពេញអង្គ លើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះបានកោតសរសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលក្នុងដំណើរការដោយជោគជ័យ ក្នុងការស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ។
គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាពេញអង្គ លើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ មានកូរ៉ុម៦៧ អវត្តមានឯកឧត្តម ហោ ណាំហុង និងមិនមានវត្តមានតំណាងរាស្ត្រមកពីCNRPឡើយ៕