ក្រសួង​វប្បធម៌ ​មិន​អនុញ្ញាត ​ឲ្យ​លោក ​សម ​រង្ស៊ី ​ដឹក​នាំ​សកម្ម​ជន ​រៀប​ចំ​បង្សុ​កូល ​នៅទួ​ល​ស្លែង ​

សារព័ត៌មាន​​ Cambodia News​/

20140407_IMភ្នំពេញ (០៨ មេសា ២០១៤) ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអនុញ្ញាតឲ្យ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដឹកនាំសកម្មជន របស់ខ្លួនរៀបចំពិធីបង្សុកូលរាប់បាត្រនៅ សារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៤ខាងមុននេះទេ។

យោងតាមលិខិតមួយច្បាប់ របស់ក្រសួងវប្បធម៌ ផ្ញើមកគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹង ថា ករណីស្នើសុំរាប់បាត្រនៅមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធអ្នក ដែលបានបាត់បង់ជីវិតក្នុងរបប ខ្មែរក្រហម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមេសា ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១និង៣០នាទីនោះ ក្រសួងមិន អនុញ្ញាតឲ្យបានទេ ដោយមូលហេតុថា រាល់ការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលមានលក្ខណៈប្រមួលផ្តុំមហាជន ត្រូវស្នើសុំការ អនុញ្ញាពីអាជ្ញាធរដែនដីជាមុនសិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ កន្លងមក គណបក្សសង្រ្គោះជាតិ បានស្នើសុំក្រសួងយុត្តិធម៌ រៀបចំកម្មវិធី បង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន៥០អង្គ ក្រោមអធិបតីភាពលោក សម រង្ស៊ី និងលោកកឹម សុខា ហើយមានអ្នកចូលរួម ប្រហែលជា៥០០នាក់៕

Related Articles

Back to top button
Close
Close