អាជ្ញាធរដុតបំផ្លាញគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ជិត១០០តោន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ តុលា ២០១៧) ៖ គ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ចំនួនជាង៨០តោន ដែលសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានត្រូវដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នេះ នៅទីលានចាក់សំរាមនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតតំណាងស្ថានទូត ស្ថាប័នតុលាការ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបញ្ជាក់ថា ពិធីកម្ទេចចោលគ្រឿងសម្អាង ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានបង្ក្រាបទីតាំង ផលិតផលក្លែងក្លាយ ៥កន្លែង រឹបអូសផលិតផលក្លែងក្លាយ ជាង៨០តោន កាលពីខែមេសា ឆ្នាំ២០១៧ កន្លងមកនេះ៕