សិស្សជាប់បាក់ឌុបគ្រប់ឆ្នាំសិក្សា អាចប្រឡងចូលរៀនកម្រិតបរិញ្ញាបត្រវិស័យសុខាភិបាល ដោយមិនកំណត់និទ្ទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ បន្ទាប់ពីមានសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សំណូមពរតាមរយៈការ Comment នៅលើកគេហទំព័រ Facebook របស់សម្តេចអំពីលក្ខខណ្ឌ ប្រឡងចូលសិក្សាតាម គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល តម្រូវឲ្យសិស្សទទួលបាននិទ្ទេសពី A ដល់ C សម្រាប់អ្នកជាប់បាក់ឌុបមុនឆ្នាំ២០១៤ ទើបប្រឡងចូលបាននោះ បានបង្កឲ្យមានសិស្សមួយចំនួន ដែលស្រឡាញ់ជំនាញសុខាភិបាល មិនអាចប្រឡងនោះ ទើបសម្តេចតេជោ ហ៊ុន សែន សម្រេចថា ការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល គឺអនុញ្ញាតឲ្យចូលប្រឡងទាំងអស់ ឲ្យតែជាប់បាក់ឌុប។
ក្រោយផ្តល់យ៉ាងដូច្នេះ គណៈកម្មាធិការប្រឡថ្នាក់ជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកែសម្រួលលក្ខខណ្ឌ នៃការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល វិស័យសុខាភិបាល ដោយបញ្ជាក់ថា ការប្រឡងចូលសិក្សា អនុញ្ញាតឲ្យអ្នកប្រឡងជាប់បាក់ឌុប គ្រប់ឆ្នាំសិក្សាទាំងអស់ និងអ្នកជាប់បាក់ឌុបមកពីក្រៅប្រទេស អាចចុះឈ្មោះចូលប្រឡងបាន៕