អាជ្ញាធរ​មីនកម្ពុជា​នឹង​ចុះ​វាយតម្លៃ​ផលប៉ះពាល់​នៅ​ទីតាំង​គ្រាប់បែក​របស់​អាមេរិក​ក្នុង​ខេត្តស្វាយរៀង​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ កញ្ញា ២០១៧) ៖ អាជ្ញាធរ​មីន​កម្ពុជា នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​វាយតម្លៃ​ករណី​គ្រាប់បែក​គីមី​ដ៏​គ្រោះថ្នាក់​បំផុត របស់​អាមេរិក​ដែល​ទម្លាក់​លើទឹក​ដី​ខ្មែរ នៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​​នេះ​។​

ទេសរដ្ឋមន្ត្រី​លោក សេរី កុសល អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា ការចុះ​ទៅកាន់​ទីតាំង​គ្រាប់បែក​គីមី​នេះ ត្រូវបាន​គេ​ដឹងថា ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ព្រះសង្ឃ នៅ​ជុំវិញ​តំបន់​នោះ​សម្តែង​ក្តី​ព្រួយបារម្ភ និង​ភ័យខ្លាច​ចំពោះ​គ្រាប់បែក​គីមី​នេះ និង​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន សម្រេច​ឲ្យ​ប្រើ​កញ្ចប់​ថវិកា​ពិសេស​រប​ស់រាជ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​អាវុធ​គីមី ដែល​កំពុង​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ៕

1

Related Articles

Back to top button
Close
Close