សាលារាជធានីភ្នំពេញ​​ត្រៀមលក្ខណៈទប់ទល់​​ជាមួយព្យុះហ្គាអេមី

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ កម្ពុជាកំពុង ទទួលរងដោយព្យុះដ៏ខ្លាំងមួយឈ្មោះ ហ្គាអេមី (GAEMI) ដែលកំពុងបោកបក់មកលើ កម្ពុជានៅថ្ងៃទី៧ តុលា ២០១២ ក្រោយពីព្យុះនេះបានបោកបក់ឆ្លងកាត់សមុទ្រចិនខាងត្បូង និងប្រទេសវៀតណាម ភាគកណ្តាលរួចមក។ ប៉ុន្តែព្យុះនេះបានចុះថយឥទ្ធិពលទៅវិញពេលមកដល់កម្ពុជាកាលពីព្រឹកថ្ងៃអាទិត្យ។

បន្ទាប់ពីកម្ពុជាកំពុងទទួលរងដ៏ខ្លាំងពីព្យុះហ្គាអេមី កាលពីថ្ងៃទី៧ តុលា ២០១២ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងទឹកជំនន់ទឹកភ្លៀង នៅតាមបណ្តាស្ថានីយបូមទឹកទាំង១០ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបានដាក់បញ្ជាឲ្យប្រធានស្ថានីយទាំងនោះត្រៀមលក្ខណៈការពារជាស្រេច។

ខណៈពេលចុះត្រួតពិនិត្យ លោក កែប ជុតិមា បានណែនាំដល់មន្ត្រីប្រចាំការទាំងអស់នៅស្ថានីយបូមទឹកត្រូវ យកចិត្តទុកដាក់ខ្ពស់ចំពោះភារកិច្ចចំពោះមុខ ពិសេសត្រូវតាមដានឱ្យបានជាប់លាប់ ពិនិត្យមើលកម្ពស់ទឹកជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែសឡើយ។

យ៉ាងណាក៏ដោយ ជាវិធានការបន្ទាន់ លោកកែប ជុតិមា បានជំរុញឲ្យមន្ត្រីប្រចាំការតាមស្ថានីយនីមួយៗ ត្រូវកាយសំរាមចេញពីមុខស្ថានីយឲ្យបានជាប្រចាំរាល់ថ្ងៃដើម្បី កុំឱ្យកកស្ទះ និងខូចម៉ាស៊ីនបូមទឹក៕

Related Articles

Back to top button
Close
Close