អាម៉េរិក​ព្រួយ​បារម្ភ​ចំពោះ​ជម្លោះ​ដែន​កោះ​រវាង​ជប៉ុន​និង​ចិន

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក កំពុងព្រមានថា សង្គ្រាម អាចនឹងផ្ទុះឡើងរវាងចិន និង ជប៉ុន បើសិនជាប្រទេសទាំងពីរ នៅបន្តបង្កជម្លោះពាក់ព័ន្ធនឹងដែនដីរបស់ ខ្លួន។

លោក Leon Panetta មានប្រសាសន៍ថា ប្រទេសទាំងពីរមានអាកប្បកិរិយាបង្ក រឿង ពាក់ព័ន្ធនឹងជម្លោះប្រជុំកោះនៅសមុទ្រចិនខាងត្បូង និងខាងកើត។

លោករដ្ឋមន្ត្រីការពារជាតិអាម៉េរិក មានប្រសាសន៍បន្តទៀតថា ភាពតានតឹង ដែលកំពុងពុះកញ្ជ្រោលឡើង អាចបង្កទៅជាអំពើហិង្សា និងជម្លោះ ដែលមាន សក្តានុពលនឹងរីករាលដាល ហើយអូសទាញឲ្យប្រទេសដទៃផ្សេងទៀតចូល ពាក់ព័ន្ធ។

លោករដ្ឋ មន្ត្រី បានបញ្ចេញទស្សនៈបែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihiko Noda អំពាវនាវឲ្យរដ្ឋាភិបាលចិន ប្រាកដប្រជាក្នុងការការពារ សុវត្ថិភាពពលរដ្ឋ និងជំនួញជប៉ុន នៅចំពេលដែលមានបាតុកម្មដ៏ក្តៅគគុក ប្រឆាំងនឹងជប៉ុននៅទូទាំង ប្រទេសចិន៕ (Radio Australia)

Related Articles

Back to top button
Close
Close