ដាច់អគ្គិសនី ខណៈ​សម្តេច ហ៊ុន សែន ថ្លែងសុន្ទរកថា នៅវិមានសន្តិភាព

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ កក្កដា ២០១៧) ៖ ចរន្ត​អគ្គិសនីបានដាច់មួយរយៈពេលខ្លី ខណៈ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងថ្លែងសុន្ទរកថានៅវិមានសន្តិភាព ពី​ការ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ក្របខណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​កក្កដា​នេះ។

​​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បានសរសេរលើទំព័រហ្វេសប៊ុករបស់​​​ឯកឧត្តម  ​ថា «ដាច់ភ្លើងមួយ​ដង្ហើម​ចង្រិត​ ពេលនាយករដ្ឋមន្រ្តីកំពុងអានសុន្ទរកថា»។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ បានដកស្រង់​ប្រសាសន៍របស់​សម្តេច ហ៊ុន សែន ថា «​នេះ​ជា​ការ​រំលឹក​យើង​​ឲ្យ​គិត​ដល់​កន្លែង​ដែល​អត់​ភ្លើង​ និង​ឧស្សាហ៍​ដាច់​ភ្លើង​ផង»៕

7

 

 

Related Articles

Back to top button
Close
Close