គិតមិន​ដល់ នាំ​ប្រពន្ធ​កូន​ទៅ​រងគ្រោះ​ជាមួយ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ មិថុនា ២០១៧) ៖ ​​មាន​ហេតុការណ៍​ចោរឆក់​ខ្សែក នៅលើ​ផ្លូវ​ចំការ​ដូង ឬ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ម៉ោងជាង ៩ យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​ ជនរងគ្រោះ ជា​ប្តី​ប្រពន្ធ និង​កូន​អាយុ​ជាង ១​ខួប ជិះ​ម៉ូតូ​ម៉ាក PCX ពាក់​ស្លាក​លេខ ភ្នំពេញ 1DC-5728​។​

​រីឯ​ចោរឆក់ ជា​បុរស​ម្នាក់ ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ បាន​ឆក់​កាបូប ឬក៏​ខ្សែក មិនដឹង ដោយសារតែ​សាក្សី​ប្រាប់​មិន​ច្បាស់​។ តែ​គេ​លឺ​ប្តី​ប្រពន្ធ​នោះ “​ស្រែកថា ជួយ​ចាប់ចោរៗ ចោរឆក់ៗ​”​។​

​បុរស​ជា​ប្តី​នោះ បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន ព្យាយាម​ដេញតាម​ចោរឆក់ ហើយក៏​បុក​គូទ​ឡាន ១​គ្រឿង ដែល​បើក​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស និង​ម៉ូតូ ដួល​ផ្លោង ហើយ​ប្រពន្ធ បាន​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ រីឯ​ប្តី បាន​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈដែល​កូនប្រុស​អាយុ​ជាង ១​ឆ្នាំ រងរបួស​ធ្ងន់​៕

6

5

​​

Related Articles

Back to top button
Close
Close