សាលា​​រាជ​ធានី​​ភ្នំពេញ​​គ្រោង​​នឹង​​ផ្លាស់​ប្ដូរ​​ទីលាន​​ប្រជាធិប​តេយ្យ​​

សារព័ត៌មាន​​​ Cambodia News/

​ភ្នំពេញ​ (០៦ ធ្នូ ២០១៦) ៖ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ ទៅ​ទីតាំង​សួន​គីឡូម៉ែត្រ​លេខ​៦​សូ​គី​មិច ដោយសារតែ មានការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ និង​បណ្ដា​សមាគម​ធនាគារ​ដែល​នៅ​ជុំវិញ​។​

​ការលើកឡើង​របស់​អ្នកនាំពាក្យ សាលា​រាជធានី​ភ្នំពេញ​បែបនេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៨ និង​ទិវា​ជនពិការ​អន្តរជាតិ ៣៤ នៅ​ព្រឹក​ថ្ងៃទី​៦​ធ្នូ​នេះ ណែនាំ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ផ្លាស់ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​យក​ទីលាន​នោះ ធ្វើជា​សួនច្បារ​សម្រាប់​ជនពិការ សម្ដែង​សិល្បៈ រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​

លោក មាន ច័ន្ទ​យ៉ា​ដា បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ថា​” ឆ្លើយតប​នឹង​បញ្ហា​ផ្លាស់ប្តូរ ទីលាន​ប្រជាធិបតេយ្យ​៖ មូលហេតុ​គឺ​ការ​សំណូមពរ របស់​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ , ការស្នើសុំ​របស់​បណ្ដា​សមាគម​ធនាគារ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​។ ទីតាំង​ថ្មី ពិនិត្យ​ទីតាំង​សួន​គីឡូម៉ែត្រ​លេខ​៦ សូ​គី​មិច​”៕

%e1%9f%a7

 

Related Articles

Back to top button
Close
Close