គូដណ្តឹងដែលជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំង២នាក់ ត្រូវបានបូជាលើ មេន តែមួយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ មិថុនា ២០១៧០ ៖ គូស្នេហ៍មួយគូ និងជាគូដណ្តឹងនឹងគ្នាបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយបាត់បង់ជីវិតទាំង២នាក់ ធ្វើអោយគេរន្ធត់នឹងសោកសង្រេងយ៉ាងខ្លាំង។ ដោយសារអ្នកទាំង២ស្រលាញ់គ្នាខ្លាំង ហើយមានគម្រោងរៀបការជាមួយគ្នា ថានឹងសាងអនាគតជាមួយគ្នា ទើបគ្រួសារសម្រេចចិត្តរៀបចំពិធីបុណ្យសពអោយពួកគេជាមួយគ្នាតែម្តង និងស្លៀកពាក់កូនកំលោះកូនក្រមុំអោយថែមទៀតផង។

ថ្ងៃនេះដែរអ្នកទាំង២ក៏បានក្រុមគ្រួសាររៀបចំពិធីបូជា ដោយពួកគេត្រូវបានបូជានៅលើ មេន តែមួយថែមទៀតផង ដែលមើលទៅគួរអោយស្រណោះខ្លាំងណាស់។ គួរបញ្ជាក់ផងដែរថា គូដណ្តឹងមួយគូនេះ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវលេខ៤៨ ឃុំដងពែង នៅស្រែអំបិល ខេត្តកោះកុង បុកជាមួយឡានម៉ាកសាំយ៉ុង៕

Capture

Related Articles

Back to top button
Close
Close