ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ ៤ រោច ខែ​ពិសាខ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១១ ឧសភា ២០១៧) ៖ ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវ​បានរៀបចំ​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ជា​រៀងរាល់ឆ្នាំ​នៅក្រោម​ព្រះអធិបតីភាព នៃ ព្រះមហាក្សត្រ ប្រចាំ​នគរ រួមទាំង​មន្ត្រី អ្នកមុខអ្នកការ និង​ប្រជានុរាស្ត្រ​គ្រប់​ជាន់ថ្នាក់ នៅ​ទីលាន វាល​ព្រះមេរុ​នៅ​ភ្នំពេញ ឬ​ទី​លានជល់ដំរី​នៅ​ខេត្តសៀមរាប និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។

​ព្រះរាជ​ពិធី​នេះ ជា​ពិធី​មង្គល​មួយ​ដែល​ព្រះករុណា ព្រះមហាក្សត្រ ចាត់ទុក ថា ជាការ​ចាប់ផ្តើម​ប្រក​ក់​ប្រសិទ្ធ​ឲ្យ​ដល់​ប្រជាកសិករ​ក្នុងការ​ធ្វើស្រែ​ចម្ការ​នៅ​រដូវវស្សា ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ ព្រមទាំង បង្ហាញ​ឲ្យ​ប្រជាកសិករ​ទូទាំង​នគរ​ឲ្យ​បានដឹងថា ដល់​ពេលដែល​ត្រូវ​ចាប់ផ្តើម​ការដាំដុះ​ហើយ ។​ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​បុរស​ម្នាក់​ឈ្មោះថា​(​ស្តេច​មាឃ​)​ដែល​កាន់​នឹម និង​នង្គ័ល​, និង​ស្ត្រី​ម្នាក់ ឈ្មោះថា (​ព្រះ​ម៉ែ​មេ ហួរ​) ដែល​សាប​ពូជស្រូវ ដើរ​តាម​ក្រោយ​នង្គ័ល​។​

គេ​មានជំនឿថា ពិធី​នេះ​ត្រូវបាន​គេ​រៀបចំ​តាម​លំនាំ​សាសនា​ព្រហ្មញ្ញ ដោយ​ផ្សង​ទឹកភ្លៀង​តាមរយៈ​ការដាក់​ភោគផល ឬ អាហារ​៧​យ៉ាង រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង ១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ​ដើម្បី​ឲ្យ​គោ​ឧសភរាជ​ស៊ីផឹក​តាមចិត្ត​រយៈពេល​ពេញ​មួយ​កម្មវិធី​ផ្សង​នេះ ។​

​ទាក់ទង​នឹង​ពេលវេលា កាលពី​បុរាណ ពិធី​នេះ​ត្រូវបាន​គេ​ប្រារព្ធ​រយៈពេល ៣​ថ្ងៃ​។ តែ​ក្រោយមក​ដោយ​ការវិវត្ត​ជឿនលឿន នៃ​សង្គម និង​ម្យ៉ាង​ដោយ ព្រះរាជា មន្ត្រី​ដែលជា​អ្នកមុខអ្នកការ រួមទាំង​ប្រជារាស្ត្រ​មាន​ភាព​មមារ​ញឹក​ផង​នោះ ទើប​ព្រះរាជា​លោក ក៏បាន​សម្រេចការ​ប្រារព្ធ​ពិធី​នេះ​មក​នៅត្រឹម​រយៈពេល​មួយថ្ងៃ​វិញ ពោលគឺ​ចំ​ថ្ងៃ ៤ រោច ខែ​ពិសាខ ជា​រៀងរាល់ឆ្នាំ​៕

5

 

 

Related Articles

Back to top button
Close
Close