បង​ស្រី ដេន​នី ក្វាន់ ត្រូវ​ចាប់​ខ្លួន

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (០៧ កុម្ភៈ ២០១៧) ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ នៅលើបណ្តាញទំនាក់ទំនង ហ្វេសប៊ុក បន្ទាប់ពីមានលេចចេញនូវព័ត៌មានថា បង​ស្រី​បង្កើត​របស់​តារា​សម្តែង​សិចស៊ី កញ្ញា ដេននី ក្វាន់ គឺអ្នកនាង ស្រឿន ចំរើន ហៅ ចោម ក្វាន់ ដែលតែងតែបង្ហាញវត្តមាន ក្នុងឈុតសិចស៊ី ជាមួយប្អូនស្រីដែរនោះ ត្រូវ​បាន​មន្ត្រី​នគរបាលធ្វើការឃាត់ខ្លួន ជាប់សង្ស័យពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ក្នុងជំនួញរកស៊ីរបស់នាង។

ប្រភពព័ត៌មានទម្លាយចេញពីបណ្ដាញសង្គម Facebook ដដែលបានឲ្យដឹងទៀតថា ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចមុខក្រសួងការពាជាតិ ផ្លូវ សហព័ន្ធ​រុស្ស៊ី ​នាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្តែទើបតែបែកធ្លាយសុះសាយនៅពេលនេះ។

ការចាប់ខ្លួន អ្នកនាង សឿន ចំរើន (ហៅ ចោម ខ្វាន់) តាមដីការនាំខ្លួន របស់សាលាតំបូងរាជធានីភ្នំពេញ លេខ៩៥៧ ដចន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុង​សំណុំ​រឿង​លេខ៣៤៧៤ ចុះថ្ងៃទី២២ ខែក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់ឲ្យសាលាដំបូងចាត់ការតាមនិតិវិធី បន្ទាប់មកបញ្ជូនទៅមណ្ឌលកែប្រែម២ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក៕

៩

Related Articles

Back to top button
Close
Close