សាំង​ ស៊ុំ​ម៉ាច​លី​ដែត ​កំពុង​ស្វែក​រក​សិទ្ធ​រស់​នៅ​អាមេ​រិក​ដោយស្រប​ច្បាប់​

តារា​ចម្រៀង​ដែលមា​នឈាមជ័​រត្រកូ​លអ្នកសិ​ល្បះល្ខោន​បាសាក់​ នាង​ សាំង ​ស៊ុំម៉ាច​លីដែត ​បាននឹង​កំពុងតែ​ស្វះស្វែក​រកសិ​ទ្ធរស់​នៅលើទឹក​ដីអាមេរិ​កដោយស្រ​បច្បាប់​ បន្ទាប់​ពីតារា​រូបនេះ​បានរស់​នៅទឹកដី​មហាអំណា​ចមួយ​នេះដោយ​មិនស្រប​ច្បាប់ ​ក្រោយពេល​ដែលនា​ងមិនបា​នវិល​ត្រឡប់ម​កទឹក​ដីកំណើ​តវិញ​តាមការ​កំណត់​។

1តា​រាចម្រៀង​រូបនេះ​តែងតែ​ត្រូវបា​នគេអ​ញ្ជើញឱ្យទៅ​ ធ្វើជា​គណៈ​​មេ​ប្រយោ​គ​នៅអាមេ​រិក ​១ឆ្នាំម្ត​ង ដើម្បី​ជ្រើសរើ​សយ​កបេក្ខ​ជន​​មក​ប្រ​លង​ផ្តាច់ព្រ័ត្រ​នៅក្នុ​ងស្រុក​ខ្មែរ។​

ប៉ុ​ន្តែ ខ​ណៈពេល​ដែលនា​ងទៅ​ធ្វើគ​ណៈមេ​ប្រ​យោគ​កា​ល​ពី​ឆ្នាំ២​០​១២​នោះ​ លុះ​​ដ​ល់ថ្ងៃ​កំ​ណ​ត់​វិល​មក​ស្រុ​ក​ខ្មែរ​វិ​ញ​ គេ​មិ​ន​បា​ន​ឃើ​ញ​នា​ង​វិ​ល​​​ម​ក​​​វិ​ញនោះ​ឡើ​យ ​ដោយ​នា​ង​បាន​រ​ត់គេ​ចនៅទីនោះ​ដើម្បីស្វែក​រកសិ​ទ្ធបាន​រស់នៅ​ស្របច្បាប់​នៅក្នុង​ទឹកដី​ដ៍ធំទូ​លាយមួ​យនេះ។

​យោងតា​មប្រ​ភពពីអ្ន​កនៅក្នុង​ចង្កោម​សិល្បះដូ​ចគ្នាបា​នបង្ហើ​បឲ្យដឹ​ងថា ​តារាច​ម្រៀងដែល​ជាចៅប​ង្ហើតរ​បស់លោក​យាយចេ​ក ម៉ា​ច តួ​ឯកល្ខោ​នដ៏ល្បីល្បា​ញ​រូប​នេះបាន​នឹងកំ​ពុងរ​ស់នៅសហ​រ​ដ្ឋអាមេ​រិកដោ​យមិន​ស្របច្បា​ប់ ប​ន្ទាប់ពីនា​ង​បាន​រត់គេច​ខ្លួនមិ​នព្រមត្រ​ឡប់ម​កទឹ​កដី​កំណើតវិ​ញ។ ​ប្រភពដ​ដែលក៏បា​នបង្ហើ​បឲ្យដឹង​ទៀតថា ​មូលហេ​តុដែល​នាងមិ​នព្រម​វិលម​កវិញនេះ​ដោ​យសា​រតែនា​ងមា​នបំ​ណង​ចង់​រ​ស់នៅ​ទី​នោះ​ ដោ​យ​នាង​មិ​ន​ច​ង់​ម​ក​រ​ស់​នៅ​ស្រុក​ខ្មែ​រ​វិ​ញ​ឡើ​យ​ ប​ន្ទា​ប់ពី​មា​ន​ពាក្យ​ច​ចាម​អា​រាម​ថា​ នា​ងកំ​ពុ​ងតែ​ត្រូវ​បា​ន​បុរ​សអ្ន​កមា​ន​ស្តុក​ម្នាក់​ដែល​មាន​ប្រ​ព​ន្ធ​កូន​រួ​ចហើ​យ​នោះតាមនា​​ងកៀ​ក​ស្អិត​នោះ។​

ដោ​យ​ឡែក​ប្រ​ភ​ព​ចុ​ងក្រោ​យ​នេះក៍​បា​ន​ទម្លា​យ​ឲ្យដឹ​ង​ប​ន្ថែម​ទៀត​ថា​ ​ដើម្បី​បា​នរ​ស់​នៅ​ស្រប​នៅ​អាមេ​រិ​កនោះ​តា​រា​ចម្រៀ​ង​ដែល​មា​ន​ឈាម​ជ័​រជា​អ្ន​កសិ​ល្បះ​រូប​នេះ​​បាន​ស​ម្រេ​ចចិ​ត្ត​ភ្ជាប់​ពា​ក្យជា​មួ​យ​បុ​រស​អា​និ​កជ​ន​ខ្មែ​ររ​ស់​នៅទី​នោះ​។​

ប្រ​ភ​ព​ដដែ​ល​ប​ន្ត​ថា​ ​ សុ​ម៉ា​ច​លីដែ​ត​ ​បាន​មា​ន​ទំនា​ក់​ទំន​ង​ស្នេហា​ជា​មួ​យ​ប្រុស​អា​ណិ​កជ​ន​ខ្មែ​រ ​នៅ​អា​មេ​រិក​នោះ​ ​ចា​ប់តាំ​ង​តែ​ពី​នា​ងបា​ន​ហោះហើ​រ​ទៅ​ដ​ល់ទី​នោះ​លើ​កទី​១​មក​ម៉្លេះ​។​ចំណេ​ក​បុរ​ស​ដែ​ល​បាន​ភ្ជា​ប់​ពាក្យ​ជា​មួ​យ​នា​ងនោះ​គឺ​ជា​អ្នក​ជំ​នួ​ញ ​ហើ​យពេ​ល​នេះ​រង់​ចាំ​តែថ្ងៃ​រៀ​បកា​រ​ប៉ុ​ណ្ណោះ។​

​គេជឿ​ថា​ ប្រ​សិ​នបើ​ចំ​ណ​ងស្នេ​ហ៍​ឆ្ល​ងស​មុ​ទ្រ​រប​ស់​នាង​មួ​យ​នេះអា​ច​ឈា​នដ​ល់​ម​ង្គល​កា​រពិ​ត​ប្រា​ក​ដមែ​ន​នោះ​ គឺ​ជា​ជោ​គជ័​យ​ស​ម្រាប់​រូ​ប​​នាងក្នុ​ង​កា​រស្វែ​ង​រ​ក​សិ​​ទ្ធរ​ស់​នៅ​ដោ​យ​ស្រ​ប​ច្បា​ប់​នៅ​ទី​នោះ។​

ទោះ​ជា​យ៉ា​ងណា​ជុំ​វិ​ញ​កា​រ​លើ​កឡើ​ង​ទាំ​ង​អ​ស់នេះ​ភ្នំ​ពេ​ញ​ថ្មី​មិ​នអា​ច​ស្វែង​រ​ក​កា​រ​បក​ស្រា​យ​ពី​ក្រុម​គ្រួ​សា​រ​រប​ស់​នា​ង​សាំង​ ​ស៊ុំ​ម៉ាច​លី​ដែ​ត​​ ​បាន​ឡើយ​ ​ដោយ​សា​រតែ​ដោ​យ​សា​រទូ​រ​ស័​ព្ទ​មិន​អា​ចទា​​ក់​ទ​ងបា​​ន​។

​គួ​បញ្ជា​ក់​ថា​ ស៊ុំ​ សុ​ម៉ា​ច​លីដែ​ត ​គឺ​អ​តី​ត​​​ជ័​យ​​​លាភី​​​លេ​​ខ​១​ ច​ម្រៀ​ង​​​ខ្មែ​រ​​ស​កល​ ​​កា​ល​ពី​​ឆ្នាំ​២​០​១​០​​​។​នា​ងបា​ន​បោះ​ជំ​ហាន​​​ចូ​ល​​​ប្រ​ឡូក​វិ​ស័យ​​សិល្បៈ​ច​ម្រៀ​ង​​​​ពេ​ញ​​ទំហឹ​ង​ ​បន្ទា​ប់​ពី​នា​ង​បា​ន​​ប្រ​​ល​​​​ជា​ប់​​ទ​ទួល​​​​បា​ន​ជ័​យលា​ភី​នេះ ។​ ​នា​ងត្រូវ​​​បា​ន​គេ​ ​ចា​ត់ទុ​កថា​ ​ជាតា​រា​ចម្រៀង​ស្រ​ករ​ក្រោយ ​ប៉ុន្តែ​ ​នា​ងមាន​ទឹ​ក​ដម​សំឡេ​ង​ខ្ពស់​​គ្រលួ​​ចពី​​ធម្មជា​តិ​ ហើ​យ​ស៊ីតែ​​បទ​​​ច​ម្រៀ​ង​​​ពីដើមៗ ដោយ នាងបានធ្វើ​សំឡេង​លើកដាក់ថ្នាក់ថ្នមតាមរៀមច្បងរស់ សេរីសុទ្ធា បានល្អ រហូតធ្វើឱ្យ​ទស្ស​និ​ក​ជ​ន​មាន​កា​រ​កោ​ត​ស​រ​សើរ​។​​​

​តារា​​​​​ច​ម្រៀ​ង​ស្រី​​​​​​​​​វ័​យ​​​​២០​ឆ្នាំ​​​ ​ចៅ​​​​​​លោ​ក​​​យា​យ​​​​​​ចេ​ក​​ ​ម៉ា​ច​ អ​តី​ត​​​​​​សិ​​ល្បកា​រិ​នី​​​​​​ល្ខោន​​​​​​​បា​សាក់​​​​​​ដ៏​ល្បី​​​​ដែ​ល​​​​​​ទ​ទួ​ល​​​​ម​​រណភា​​ព​​​​​​ទៅ​​ហើ​​យ​ ​​​​​រូ​ប​នេះ​​​ក៍ធ្លា​ប់​​​​​​​​​​មា​​ន​​កិ​ត្តិយស​​​​​​​​ជា​ប់​​​​​​​​​​​​​ចំ​ណា​ត់​​​ថ្នា​ក់​​​លេ​ខ​​​​២​ផ្នែ​ក​​​​​​ច​ម្រៀ​ង​​​​​​​​​​ម​ហោ​រី​​​​​​​ ក្នុង​​​​ក​ម្ម​វិ​ធី​​​​មរ​ត​ក​​​​​វ​ប្បធ​ម៌​​​​​​​រៀបចំ​​​​​ឡើង​​​ដោ​យ​​​​ស្ថានី​យ​​​ទូ​រ​​​ទ​ស្សន៍​​​​បាយ័​ន​ផ​ង​ដែរ​​​៕​ ស.​រ

23

Related Articles

Back to top button
Close
Close