អេណា អ៊ីគីតា ត្រៀមខ្លួន ទទួលរឿងអាស្រូវ

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២៦ វិច្ចិកា ២០១៤) ៖ តារាសម្តែងស្រី វ័យ១៩ ឆ្នាំ បីដូចជាបុប្ផាកំពុងក្រពុំ ចោលក្លិនលំអង បញ្ច្រាសខ្យល់ កញ្ញា វ៉ាន់ រតនា ហៅអេណា អ៊ីគីតា (Ana Ekita) ត្រូវបានមហាជន បានស្គាល់ជាបណ្ដើរៗ តាមរយៈការលេចមុខ សម្តែងខ្សែរឿងភាគ និង ត្រូវបានចាក់បញ្ចាំង នៅលើបណ្តាញ ស្ថានីយន៍ប៉ុស្តិ៍ ទូរស្សន៍ CTN ក្នុងរឿង “ព្រហ្មលិខិត” ដែលអ្នកដឹកនាំ តម្រូវឱ្យដើរតួសម្តែង ជាតួអង្គ ឆ្មាស់ឆ្មើម ។

តារាសម្តែងរាងស្តើងសាច់សខ្ចី កញ្ញា អេណា អ៊ីគីតា បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ នាងបានចូលប្រឡូក ក្នុងវិស័យសិល្បៈ ជិត២ឆ្នាំហើយ ។ ក្នុងនោះកញ្ញា ក៏ធ្លាប់សម្តែងរឿង និង ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនតូចធំ មួយចំនួន ផងដែរ ។

តារាសម្តែង មានមន្តស្នេហ៍ អេណា អ៊ីគីតា ចូលសិល្បៈ នៅចុងឆ្នាំ២០១២ តាមរយៈ អ្នកស្គាល់គ្នា ដែលគេបានណែនាំ ហើយពេលនោះ ដែលអេណា អ៊ីគីតា ក្តាប់បាន ឱកាសចូលថតរឿងភាគឲ្យ ទូរសទ្សន៍ CTN និងមានគេទាក់ទងឲ្យ ចូលថត កាយវិកាខារ៉ាអូខេ ជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន” ។

តារាសម្តែង កញ្ញា អេណា អ៊ីគីតា មុនពេលនាង ចូលសិល្បៈ គឺបានសម្រេចចិត្តរួចជាស្រេច ចំពោះការប្រឈម ទៅនឹងបញ្ហាចំពោះមុខ ជុំវិញរឿងអាស្រូវ ទាំងបញ្ហាផ្ទាល់ខ្លួន និង រឿងផ្សេងៗទៀត ដែលបម្រុងនឹងកើតឡើង មកលើខ្លួននាង ។ ប៉ុន្តែ អេណា អ៊ីគីតា ក៏បានលើកឡើងថា នាងមិនខ្លាចការ ចេញមុខប្រឈម លើរឿងរ៉ាវរិះគន់ ឬការវាយប្រហារ ណាមួយចំពោះមុខនោះទេ ។ ក្នុងនោះបើរឿងពិត ឬ មិនពិត គឺនាងហានចេញបកស្រាយ ឲ្យមហាជនបានដឹង ។

ទន្ទឹមនឹង រូបល្អស្រស់ គួរឲ្យក្រឺតក្នាញ់នោះ និងមានទេពកោសល្យ ពីកំណើតហើយនោះ កញ្ញា អេណា អ៊ីគីតា (Ana Ekita) ជាអ្នករាជធានីភ្នំពេញ នាងមានឈ្មោះពិតថា វ៉ាន់ រតនា អាយុ ១៩ ឆ្នាំ នាងជាកូនច្បង ក្នុងចំណោម បងប្អូនប្រុសស្រី ២នាក់ ៕

5

bcd

Related Articles

Back to top button
Close
Close