បែក​​គ្នា​​មួយ​ឆ្នាំ​​ជួប​​វិញ​​ចង​​រួម​ភេទ ​ប្រពន្ធ​​មិន​​ឲ្យ ​កាប់​​៣​​កាំបិ​ត​​

សារព័ត៌មាន​ Cambodia News/

កំពង់ស្ពឺ​ (២៥ មករា ២០១៧) ៖ បុរស​ជា​ជនជាតិ​ម្នាក់​ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមភេទ កាប់​៣​កាំបិត​បុ័ងតោ ត្រូវ​សមត្ថកិច្ច​នគ​បាល​ក្រុង​ច្បារមន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង ៣ និង ៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

បុរស​ជា​ជនជាតិ​ចិន​ដែល​ត្រូវ​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ខាង​លើ​ត្រូវ​បាន​​មន្ត្រីនគរបាល​ក្រុង​ច្បារមន​ឲ្យ​ដឹងថា  មានឈ្មោះ តូ​វ ឈិន​ហ័ង អាយុ​៣៣​ឆ្នាំ បាន​ប្រើ​អំពើហិង្សា​កាប់​ប្រពន្ធ​ឈ្មោះ អ៊ែន អា​ម៉ី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ៣​កាំបិត​បុ័ងតោ​ក្រោម​ភ្នែក​ឆ្វេង​១​កាំបិត កដៃ​ស្ដាំ​១​កាំបិត និង​ស្មា​ស្តាំ​១​កាំបិត​ដេ​៨​ថ្នេរ​។​

​ចំ​ណែក​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ បុរស​ជា​ប្តី​បាន​បង្ខំ​រួមភេទ តែ​គាត់​មិន​ព្រម ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​បាន​យក​កាំបិត​មក​កាប់​គាត់​តែម្ដង​។​

​ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាប់​ប្រពន្ធ​៣​កាំបិត​បុ័ងតោ ត្រូវ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ឲ្យ​ចាប់ខ្លួន យកមក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕

Capture

Related Articles

Back to top button
Close
Close