រថ​យន្ត​ឡិច​ស៊ីស ​បើក​បុក​ម៉ូតូ​ របួស​ធ្ងន់​ ៤​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២២​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែ​កុម្ភៈ ​បុរស​៤​នាក់​ជិះ​ម៉ូតូ​មួ​គ្រឿង​ ត្រូវ​រថ​យន្ត​បុក ​​មុខ​ផ្ទះ​លេខ​៤៥ ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បណ្ដាល​ឲ្យ​បុរស​៤​នាក់ ដែល​ជិះ​ម៉ូតូ ខ្លះ​បាក់​ដៃ ខ្លះ​បាក់ជើង បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំងអស់។

មុន​ពេល​កើត​ហេតុ  ​បុរស​៤​នាក់​ជិះ​ម៉ូតូ​មួ​គ្រឿង​ម៉ាកវ៉េវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1L-0716 ជិះ​ឌុប​គ្នា​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​​ផ្លូវ​ហាណូយ លុះ​មកដល់​ចំណុច ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ មិន​ស្គាល់​ស្លាក​លេខ បាន​បើក​បុក​ម៉ូតូ​ពេញទំហឹង។

បន្ទាប់ពី​កើតហេតុ រថយន្ត​បង្ក​បាន​បើក​រត់​គេច​ខ្លួន​បាត់ស្រមោល​ភ្លាមៗ ចំណែក​ឯ​ម៉ូតូ ត្រូវ​រង​ការខូចខាត​ទាំងស្រុង ហើយ​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង​ចាំ​ក្រុម​គ្រួសារ មក​ធ្វើ​លិខិត​មក​ទទួលយក​ទៅវិញ ព្រោះ​ដោយសារ​ភាគី​បង្ក​រត់​គេច​ខ្លួន​បាត់​៕ ហេង នាង​

art6.1

 

Related Articles

Back to top button
Close
Close