សីតុណ្ហភាពចាប់ផ្តើមចុះជាមួយនឹងខ្យល់មូសុងឦសានខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ ធ្នូ ២០១៦) ៖ ខ្យល់មូសុងឦសានចាប់ផ្តើមធ្លាក់ដោយនាំមកជាមួយនូវអាកាសធាតុត្រជាក់ល្មមអាចមានរយៈពេលដល់មួយសប្តាហ៍ បន្ទាប់ពីអស់ឥទ្ធិពលសម្ពាធទាប ហើយនៅពេលក្រោយពីនោះសីតុណ្ហភាពអាចនឹងកើនឡើងវិញដោយសារឥទ្ធិពលព្យុះថ្មីដែលពេលនេះមានសញ្ញានៅក្នុងសមុទ្រខាងកើតប្រទេសហ្វីលីពីន។
កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៦ក្រសួងធានធានទឹកនិងឧតុនិយមបានជូនដំណឹងស្តីអំពីស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជាថាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទ១៩ខែធ្នូខ្យល់មូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធិពលធ្វើឲ្យសីតុណ្ហភាពអប្បបរមាថយចុះ ពិសេសខេត្តនៅតំបន់ខ្ពង់រាប និង តំបន់ជួរភ្នំ សីតុណ្ហភាពអប្បរមាអាចនឹងចុះមកនៅក្នុងរង្វង់ពី១៧ទៅ១៩អង្សាសេ។
នៅក្នុងសេចក្តីជូនដំណឹងក៏បានអំពាវនាវជាពិសេសទៅដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅតាមតំបន់ជួរភ្នំឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព៕