បញ្ហាតិចតួចនៃប្រព័ន្ធរំលាយអាហារ ៖ បំពង់ក ថ្លើម ប្រមាត់ លំពែង ពោះវៀនតូច និងពោះវៀនធំ អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ធ្ងន់ធ្ងរ​

ដោយ Cambodia News

លោក ស៊ី ខេ លាវ (C K Leow) វេជ្ជ​បណ្ឌិត​ឯក​ទេស​​ជាន់ខ្ពស់ និងជា​វេជ្ជ​បណ្ឌិត​ព្យាបាល​និង​វះ​កាត់​ជំនាញ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​ជន​ជាតិ​សឹង្ហ​បុរី​ផ្តល់ប្រឹក្សាយោបល់ជូនអ្នកជំងឺកម្ពុជានា​ថ្ងៃទី១១ ធ្នូ នៅឯមន្ទីរពហុព្យា​បាល​អន្តរជាតិខេមា (KHEMA International Polyclinic) បឹងកេងកង រាជ​ធានីភ្នំពេញ។
លោក ស៊ី ខេ លាវ (C K Leow) វេជ្ជ​បណ្ឌិត​ឯក​ទេស​​ជាន់ខ្ពស់ និងជា​វេជ្ជ​បណ្ឌិត​ព្យាបាល​និង​វះ​កាត់​ជំនាញ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​ជន​ជាតិ​សឹង្ហ​បុរី​ផ្តល់ប្រឹក្សាយោបល់ជូនអ្នកជំងឺកម្ពុជានា​ថ្ងៃទី១១ ធ្នូ នៅឯមន្ទីរពហុព្យា​បាល​អន្តរជាតិខេមា (KHEMA International Polyclinic) បឹងកេងកង រាជ​ធានីភ្នំពេញ។

ភ្នំពេញ៖ លោក ស៊ី ខេ លាវ (C K Leow) វេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់ និងជាវេជ្ជបណ្ឌិតព្យាបាលនិង​វះកាត់ជំនាញ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​ជន​ជាតិ​សឹង្ហ​បុរី​បាន​និយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ធ្នូ នេះ​មុនលោកចាកចេញពីរាជធានីភ្នំពេញថា ពលរដ្ឋកម្ពុជា​ត្រូវ​តែយកចិត្តទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ដែលក្នុងនោះមានបំពង់ក ថ្លើម ប្រមាត់ លំពែង​ ពោះវៀនតូច និងពោះ​វៀនធំ ព្រោះវាអាចនំាឲ្យមានជំងឺមហារីកធ្ងន់ធ្ងរ និងបាត់បង់ជីវិត។

លោក ស៊ី ខេ លាវ ធ្លាប់មកប្រទេសកម្ពុជាកាលពីឆ្នាំ២០០៥ ក្នុងដំណើរទស្សនកិច្ចមនុស្សធម៌ ហើយលោក​បានដឹងថា ប្រទេសនេះគឺមាន​ប្រជាជនជាច្រើនមាន​បញ្ហាប្រព័ន្ធរំលាយអាហារតាំងពីលើរហូតដល់ក្រោម ពោលគឺគិតចាប់ពីកន្លែងដែល​អាហារចូល និងកន្លែងដែលកាកសំណល់អាហារចេញ។

នៅ​ឯមន្ទីរពេទ្យក្នុង​ប្រទេសសិង្ហបុរី លោក លាវ បានពិគ្រោះយោបល់ និងព្យបាលជំងឺប្រព័ន្ធរំលាយអាហារដល់ជនជាតិកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ហើយនៅទីនោះមានការចំណាយច្រើន​​ដោយលោកលើកឧទាហរណ៍ថា ក្រៅពីថ្លៃពិគ្រោះយោបល់ និងព្យាបាលជំងឺ អ្នកជំងឺនិង​អ្នករួម​ដំណើរ​ត្រូវចំណាយលើសំបុត្រយន្តហោះ សណ្ឋាគារ ការធ្វើដំណើរ និងការហូបចុកអស់រាប់ពាន់ដុល្លារអាម៉េរិកក្នុងរយៈពេល​តែពីរបីថ្ងៃប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានមុនលោកចាកចេញពីប្រទេសកម្ពុជានាថ្ងៃអាទិត្យ លោក លាវ បាននិយាយថា “ឥឡូវ ដើម្បីសម្រួលដល់ប្រជាជនកម្ពុជា ខ្ញុំ​បាន​មក​ពិគ្រោះ​យោបល់ និងព្យា​បាលផ្នែកប្រព័ន្ធរំលាយអាហារនេះនៅកម្ពុជាជាទៀងទាត់ប្រចាំខែ ដោយសហការជាមួយមន្ទីរពហុព្យា​បាល​​អន្តរជាតិខេមា (KHEMA International Polyclinic) បឹងកេងកង រាជធានីភ្នំពេញ ព្រោះមន្ទីរពហុព្យាបាលអន្តរជាតិខេមានេះ ​មាន​ឧបករណ៍ស្តង់ដារ​គ្រប់គ្រាន់ គួរឲ្យទុកចិត្តបាន និង​គ្រូពេទ្​យមានវិជ្ជាជីវៈ ដូចនៅប្រទេសរបស់ខ្ញុំដែរ​ ដែលអាចឲ្យខ្ញុំវះកាត់នៅទីនេះបាន”។

លោក លាវ បានរម្លឹកថា បញ្ហាតូចនៃប្រព័ន្ធរំលាយអាហារមានដូចជាបំពង់ក ថ្លើម ប្រមាត់ លំពែង​ ពោះ​វៀនតូច និង​​ពោះវៀនធំ​អាចទៅជាបញ្ហាធំ ដោយក្លាយជា​ជំងឺ​មហារីកធ្ងន់ធ្ងរ ហេតុនេះបុគ្គលគ្រប់រូបត្រូវមកពិគ្រោះ​​យោបល់ជាមួយគ្រូពេទ្យឯកទេសឲ្យបានពីដំបូង ដើម្បីព្យាបាលឲ្យទាន់ពេល។

សូមបញ្ជាក់ថា លោក លាវ បានសិក្សាទាំងនៅប្រទេសអង់គ្លេសនិងសិង្ហបុរី ហើយក្លាយជាគ្រូពេទ្យឯកទេសវះកាត់ទូទៅ​ ដោយឡែកខាងផ្នែកប្រព័ន្ធ​រំលាយ​អាហារ។ លោកក៏ធ្លាប់បានស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ធ្លាប់បាន​បង្រៀន និងព្យា​បាលជំងឺប្រព័ន្ធរំលាយអាហារនៅប្រទេសអង់គ្លេស សិង្ហបុរី និងហុងកុង ដែល​មាន​​អ្នកជំងឺគ្រប់​ជាតិសាសន៍ ទៅពិគ្រោះយបល់និងព្យាបាលទាំងប្រើប្រាស់ឱសថ និងវះកាត់។

នៅ​​កម្ពុជា លោកវេជ្ជបណ្ឌិត លាវ នឹង​មក៣ថ្ងៃក្នុងមួយខែ ដើម្បីផ្តល់ការពិគ្រោះ ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និង​​ព្យាបាលជំងឺប្រព័ន្ធ​រំលាយអាហារទៅ​តាមស្ថាន​ភាព​នៃជំងឺនៅឯមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេង​កង ដោយលោកអះ​អាង​​ថា តម្លៃ​ពិតជាខុសគ្នានៅប្រទេសសិង្ហបុរី ខណៈដែល​មានគ្រូពេទ្យឯក​ទេស​ដូច​គ្នា។

សម្រាប់ការណាត់ជួបលោកវេជ្ជបណ្ឌិត ស៊ី ខេ លាវ អ្នកមានបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារអាចទាក់​ទង​លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយក​គ្រប់​គ្រង​មន្ទីរ​ពហុ​ព្យា​បាលអន្តរជាតិខេមាបឹងកេងកង ស្ថិតនៅដីឡូត៍លេខ ២៨ ផ្លូវ ២៩៤ សង្កាត់បឹង​កេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមទូរស័ព្ទលេខ ០១៧ ៥៨៨ ៥៨៨ និង ០៩៩ ៥៨៨ ៥៨៨។

លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព បាននិយាយថា ការពិគ្រោះយោបល់ឲ្យដឹងមុនគឺជាឱកាសមាស​ដើម្បីចៀវវាងកុំឲ្យប្រព័ន្ធរំលាយ​អាហារ​មានបញ្ហាតិចតួច​ក្លាយ​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែលមិនអាចព្យាបាលបាន។

ទាំង​លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព និងលោកវេជ្ជបណ្ឌិត ស៊ី ខេ លាវ បាននិយាយដូចគ្នាថា សូមកុំរង់ចាំឲ្យ​បញ្ហាតូចក្លាយជា​ធំ តែត្រូវមកពិគ្រោះយោបល់​ឲ្យបាន​ទាន់​​ពេលវេលា។

អ្នក​​ស្រី ហេង ជឿន វ័យ៧៧ ឆ្នាំ រស់នៅរាជធានីភ្នំពេញដែលបានមកពិគ្រោះយោបល់ជាមួយលោកវេជ្ជបណ្ឌិត ស៊ី ខេ លាវ បានប្រាប់អ្នកសារព័ត៌មានថា ការ​មានគ្រូពេទ្យជំនាញសាំងហ្ការពួរនៅកម្ពុជាពិតជាងាយស្រួល ​ព្រោះ​កន្លងមកគាត់ទៅព្យាបាលនៅបរទេសដោយចំណាយប្រាក់ច្រើន ហើយមានការ​ភ័យ​ព្រួយ​ក្នុង​ការ​ជិះ​យន្​តហោះ។

អ្នកស្រី ហេង ជឿន វ័យ៧៧ ឆ្នាំ រស់នៅរាជ​ធានី​ភ្នំពេញ
អ្នកស្រី ហេង ជឿន វ័យ៧៧ ឆ្នាំ រស់នៅរាជ​ធានី​ភ្នំពេញ ទទួលប្រឹក្សាយោបល់ពីលោក ស៊ី ខេ លាវ (C K Leow) វេជ្ជ​បណ្ឌិត​ឯក​ទេស​​ជាន់ខ្ពស់ និងជា​វេជ្ជ​បណ្ឌិត​ព្យាបាល​និង​វះ​កាត់​ជំនាញ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​ជន​ជាតិ​សឹង្ហ​បុរីនា​ថ្ងៃទី១១ ធ្នូ នៅឯមន្ទីរពហុព្យា​បាល​អន្តរជាតិ​ខេ​មា (KHEMA International Polyclinic) បឹងកេងកង រាជ​ធានីភ្នំពេញ។

អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ស្តាប់​ការ​ពិគ្រោះ​យោបល់​ជា​មួយ​លោក​វេជ្ជបណ្ឌិត ​លាវ ​មក​ គឺ​គាត់​មាន​​ទំនុក​​ចិត្ត ហើយ​ទទួល​បាន​វេជ្ជបញ្ជាត្រឹមត្រូវ​សម្រាប់​ឱសថ​ព្យាបាល និង​ចំណាយប្រាក់តិចជាងនៅបរទេស។

សូមរម្លឹកដែរថា មន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកង ក៏មានវេជ្ជបណ្ឌិត​ឯក​ទេស​សិង្ហ​បូរី​មួយ​ក្រុម​រួម​គ្នា​ជា​មួយ​គ្រូពេទ្យកម្ពុជា ​ដើម្បីជួយបង្ការ និង​ព្យា​បាល​ជំងឺមហារីកទូទៅ ដូចជាមហារីកសុដន់ មហា​រីក​ស្បូន ដៃ​ស្បូន មហារីកសួត មហារីកថ្លើម មហារីកក្រពះ និងពោះវៀនធំជាដើម ព្រមទាំងជំងឺបេះដូងនៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ទីរពហុព្យាបាលនេះមានផ្តល់​សេវាជាច្រើនដូចជា មណ្ឌលរោគវិនិច្ឆ័យ (Diagnostic Center) ផ្នែកជំងឺទូទៅ ផ្នែក​សម្ភព និងរោគស្រ្តី ផ្នែកជំងឺកុមារ (ពិសេស​ចំពោះ​កុមារមានវិបត្តិនៃការនិយាយ ឬការ​លូត​លាស់​ខុស​ធម្មតា និងវិបត្តិផ្លូវចិត្ត) ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ និង​ឫស​ដូងបាត ផ្នែកជំងឺរ៉ាំរ៉ៃ (ដូចជាទឹក​នោម​ផ្អែម​ ​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺបេះដូង និងសរសៃឈាម) ផ្នែកជំងឺ​ឆ្អឹង និងសន្លាក់ (បាក់ឆ្អឹង ខូចក្បាល​ឆ្នឹងត្រកៀក និងជង្គង់) ផ្នែក​ជំងឺ​ប្រព័ន្ធសរសៃប្រសាទ (ស្ទះ និង​ដាច់​​សរសៃ​ឈាមខួរ​ក្បាល និងជំងឺឆ្អឹងខ្នង) ផ្នែកជំងឺឆ្លង​ដូចជារលាកថ្លើមបេ និងរលាកថ្លើមបេសេ មណ្ឌល​​ស្តារ​និតិ​សម្បទា​វេជ្ជ​សាស្រ្ត (Medical Rehabilitation Center) សម្រាប់​មនុស្ស​ចាស់​ខូចមួយចំហៀងខ្លួន ឬ​មួយ​កំណាត់ខ្លួន ឬទាំងមូលក្រោយស្ទះ ឬដាច់សរសៃ​ឈាម​ខួរក្បាល វិបត្តិ​នៃ​​​ការ​និយាយ និង​វិបត្តិផ្លូវចិត្ត ផ្នែកពិនិត្យសុខភាពចល័ត (Mobile Screening and Examination Unit) និងផ្នែកថែទាំសុខភាពតាមផ្ទះ (Homecare Unit)៕

7

20161211_101227

 

Related Articles

Back to top button
Close
Close