លើស​ហើយ​! ខឹង​ប្តី​មិន​ឲ្យ​លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ប្រុសៗ​កាប់​ប្តី​របួសធ្ងន់​

សារព័តមាន​ Cambodia News/

​ភ្នំពេញ (២៣ វិច្ឆិកា ២០១៦) ​៖ ​បុរស​ម្នាក់​បានរ​ងរ​បួស​ខ្នង​ដេរ​១៥​ថ្នេរ ដោយសារ​ប្រពន្ធ​កាប់​មួយ​កាំបិត​បុ័ងតោ ខ​ណះ​ខឹង​ប្តី​មិន​ឲ្យ​ឆាត​ហ្វេ​ស​ប៊ុ​ក​លេង​ជាមួយ​ប្រុសៗ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រពន្ធ​ចិត្ត​សារ​ហាវ​ថែមទាំង​សុំ​ចែកទ្រព្យ​សម្បត្តិ​គ្នា​ទៀត ។ ហេតុការណ៍​នេះ​បាន​ត​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង​ថ្ងៃទី​២២ ខែ​វិ​ច្ឆ​ការ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះជួល​ផ្លូវលំ​ក្នុង​ទឹកដី​ខណ្ឌចំការមន​។​

ជនរងគ្រោះ​ឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​កង​បី មាន​ទីលំនៅ​ផ្ទះ​លេខ​៣០ ផ្លូវជាតិ​លេខ​៥ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ស្ត្រី​ដៃ​ឆៅ​មានឈ្មោះ ស៊ិន សុភា ភេទ​ស្រី​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​០៦៨ ក្រុម​៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​កំពុង​រត់​កង​បី ស្រាប់តែ​ប្រពន្ធ​តេ​ហៅ​ឲ្យ​ទៅផ្ទះ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ទៀន​ដៃ​ប្រពន្ធ​ឲ្យ​មក​និយាយ​ខាងក្រៅ​តែ​ប្រពន្ធ​មិន​ចេញ ហើយ​ជនរងគ្រោះ​បាន​ដើរចេញ​ស្រាប់តែ​ប្រពន្ធ​ទៀន​កំបិត​តាំង​តោម​កកាប់​ពីក្រោយ​ខ្នង​ជនរងគ្រោះ​បណ្តោយ​ឲ្យ​ហូរឈាម​។​

ក្រោយពេល​កើតហេតុ​អ្នក​ទាំង​២​បានមក​ធ្វើលិខិត​ព្រម​ព្រៀម​លែងលះគ្នា​និង​ប្រគល់​ទ្រព្យសម្បត្តិ​ទៅ​ឲ្យ​ជនបង្ក​ដូចជា​កងដៃ​ខ្សែដៃ​ហើយ​សំភារៈ​មួយចំនួន​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​៕

2

Related Articles

Back to top button
Close
Close