ពៅ បញ្ញាពេជ្រ នឹងបង្ហាញវត្តមានលើកដំបូងលើឆាកប្រគំតន្ត្រីយប់នេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ វិច្ឆិកា ២០១៦) ៖ក្រោយការបាញ់ប្រហារឲ្យធ្លាក់ខ្លួនពិការអស់រយៈពេល១០ឆ្នាំ តារាចម្រៀងសំឡេងរៃកណ្តឹងកញ្ញា ពៅ បញ្ញាពេជ្រ នឹងបង្ហាញខ្លួនបញ្ចេញសំនៀងជាលើកដំបូងនៅលើឆាកតន្ត្រី POCARI SWEAT ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC នៅថ្ងៃសុក្រ ទី១៨ ចាប់ពីម៉ោង ៧ យប់តទៅ។
ជាមួយនឹងការបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលនេះ ពៅ បញ្ញាពេជ្រ បាននិយាយថា «ស្ថានីយ៍ទូរទស្សន៍ CNC បានផ្តល់កិតិ្តយសអោយនាងខ្ញុំបានឡើងច្រៀងក្នុងកម្មវិធីផ្សាយផ្ទាល់របស់ POCARI SWEAT នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះវេលាម៉ោង៧យប់ បងប្អូនចង់ចូលរួមទស្សនាទេ ជួបជាមួយអ្នកចំរៀងពិការ ពៅ បញ្ញាពេជ្រ»៕(ប្រភព CNC )