នៅ​ព្រឹក​នេះ គណៈ​រដ្ឋ​មន្ត្រី​​ពិភាក្សា​ ​​​អនុម័ត​​វិសោធន​កម្ម​​ច្បាប់​ស្តី​​ពី​​ចរាចរណ៍​​ផ្លូវ​គោក​

សារព័ត៌មាន Cambodia News​/

ភ្នំពេញ (២៣ កញ្ញា ២០១៦) ៖ វេលា​ម៉ោង​៨ ​និង​៣០​ព្រឹក ​ថ្ងៃ​ទី​២៣ ខែកញ្ញា នេះ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​ប្រចាំ​សបា្ត​ហ៍​របស់​ខ្លួន នៅ​វិមាន​សន្តិភាព ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

បើ​តាម​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ផៃ ស៊ី​ផា​ន បាន​ឲ្យ​ដឹង​ថា ​របៀបវារៈ​សំខាន់​ៗ​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​​នេះគឺ​ពិភាក្សា​និង​អនុម័ត​៖
១- សេចក្ដីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៨ មាត្រា​៤០ មាត្រា​៤១ មាត្រា​៤៨ មាត្រា​៧៥ មាត្រា​៧៧ មាត្រា​៨២ មាត្រា​៩០ នៃ​ច្បាប់​ស្តី​ពី​ចរាចរ​ណ៍​ផ្លូវគោក​ ។ ២-​ឯកសារ​គោលនយោបាយ​ស្តី​ពី​ការ​អភិវឌ្ឍ​យន្តការ​ភាព​ជា​ដៃគូរ​រវាង​រដ្ឋ និង​ឯកជន​សម្រាប់​គ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ ២០១៦-២០២០ ។

៣-​បញ្ហា​ផ្សេង​ៗ ៖ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ «​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្ដីការ​នាយក​រដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) ៕

11

Related Articles

Back to top button
Close
Close