​រូប​ថត​មុន​ពេល​សម្រាល​កូន ​ភិន ​សុដាលីស ​ល្បី​ខ្លាំង​ក្នុង​ហ្វេស​ប៊ុក​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣១ សីហា ២០១៦) ៖ ខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ តារាសម្តែងស្រី ភិន សុដាលីស នឹងជិតបានឃើញមុខកូនដំបូងជាទីស្រលាញ់របស់នាងហើយ។ មុនពេលសម្រាលកូននេះដែរ រូបនាងក៏បានឆ្លៀតថតរូបពពោះ ទុកជាអនុស្សាវរីយ៍រវាងនាង និងកូនផងដែរ។

រូបថត៤សន្លឹក ជាមួយនឹងស្នាមញញឹមប្រិមប្រិយ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងពោលពាក្យថា ដាលីស​នៅ​តែ​សាច់​ឈាម​ស្រស់​ថ្លា​ដដែល ​ទោះបីជិតគ្រប់ខែឆ្លងទន្លេក៏ដោយ។ មិនតែប៉ុណ្ណោះ រូបថតទាំងនោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានអ្នកចុចLike ទៅ​ដល់​រាប់​ម៉ឺន​ឯណោះ។

គួររំលឹកផងដែរថា តារាស្រី ភិន សុដាលីស ធ្លាប់បានប្រកាសថា ដាក់ឈ្មោះកូន ជាភាសាអង់គ្លេសថា “Katherina” ដែលស្រដៀងនឹងឈ្មោះក្រៅរបស់នាង “Katy”។ ប៉ុន្តែឈ្មោះកូនរបស់នាងនេះដែរ ប្រហែលជានឹងត្រូវបន្ថែមទៀត នេះបើតាមការអះអាងរបស់នាង កាលពីធ្វើសន្និសីទសារព័ត៌មានកាលពីលើកមុន៕

356

 

 

 

 

Related Articles

Back to top button
Close
Close